Connect with us

បាល់ទាត់អន្តរជាតិ

Hansi Flick ចាត់​ទុក Pau Cubarsi ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ និង​ត្រូវ​ប្រើប្រាស់​ក្នុង​ជម្រើស​សំខាន់​នៅ​រដូវកាល​ក្រោយ

Published

on

គ្រូបង្វឹក​ថ្មី​ថ្មោង​របស់​ក្លឹប Barcelona គឺ​លោក Hansi Flick បាន​មើល​ឃើញ​ថា Pau Cubarsi ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ខ្ពស់​បំផុត​របស់​ក្លឹប ហើយ​គេ​នឹង​ក្លាយ​ជា​កីឡាករ​នៃ​ជម្រើស​ដ៏​សំខាន់ នៅ​រដូវកាល​ក្រោយ​នេះ។

យោងតាម​អ្នក​កាសែត​លោក Florian Plettenberg បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Barcelona គ្រោង​នឹង​បញ្ចូល Pau Cubarsi ទៅ​ក្នុង​ប្រព័ន្ធ​ខ្សែ​ការពារ​កណ្តាល​នៃ​ជម្រើស​ដំបូ​ង​របស់​ក្រុម សម្រាប់​រដូវកាល​ក្រោយ​ដែល​នឹង​មក​ដល់​ឆាប់ៗ​ខាង​មុខ។ លោក Hansi Flick ចាត់​ទុក​​កីឡាករ​វ័យ 17 ឆ្នាំ​រូបនេះ​ជា​កូនសោរ​ដ៏​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​ក្រុម​នា​ពេល​អនាគត។

កុងត្រា​របស់ Pau Cubarsi ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី 30 ខែ​មិថុនា ឆ្នាំ 2027។ ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ក្រុម​ឈុត​ធំ​របស់ Barcelona កាល​ពី​ថ្ងៃទី 18 ខែមករា ហើយ​ក្នុង​រយៈពេល​តិច​ជាង 4 ខែ គាត់​បាន​បង្ហាញ​ខ្លួន​ជា​ញឹកញាប់ ក្នុងជម្រើស 11 នាក់​ដំបូង​របស់​ក្រុម។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២