Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich កំពុង​ចរចា​ផ្ទេរ​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម

Published

on

ថ្មីៗ​នេះ​ក្លឹប Bayern Munich បាន​ប្រកាស​ពី​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ​គឺ​លោក Vincent Kompany ហើយ​បច្ចុប្បន្ន​ពួក​គេ​បាន​ត្រៀម​ខ្លួន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ដើម្បី​ស្វែងរក​បេក្ខភាព​កីឡាករ​ចំណូល​ថ្មី​ដើម្បី​ពង្រឹង​ក្រុម​បន្ថែម​ទៀត នៅ​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម។

យោងតាម​របាយការណ៍​ពី​លោក O Jogo បាន​ឲ្យ​ដឹង​ថា ក្លឹប Bayern Munich បាន​ត្រៀម​ការ​ពិភាក្សា​មួយ​ជាមួយ​ភ្នាក់ងារ​របស់​កាពីតែន​ក្រុមរ​បស់​ក្លឹប​បិសាចក្រហម Manchester United គឺ​ខ្សែ​បម្រើ Bruno Fernandes។ យោងតាម​ប្រភព​ដដែល​បាន​​បញ្ជាក់​ថា ខ្សែបម្រើ​សញ្ជាតិ​​ព័រទុយហ្គាល់​រូប​នេះ អាច​នឹង​ក្លាយ​ជា​បេក្ខភាព​កីឡាករ​ដំបូង​គេ ដែល​ក្លឹប Bayern Munich ចុះ​ហត្ថលេខា​នាំ​យក​មក ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី Vincent Kompany។

ក្រៅពី Bayern Munich ក្លឹប​អ្នក​មានបុណ្យ Barcelona ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា បាន​ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​ឆ្នើម​រូបនេះ។ ទោះ​យ៉ាង​ណា​ក៏ដោយ ដោយ​សារ​តែ​ស្ថានភាព​ហិរញ្ញ​វត្ថុ​មិន​ល្អ​របស់​ក្លឹប​កាតាឡាន់ ការផ្ទេរ Bruno Fernandes ប្រហែល​ជា​មិន​អាច​កើត​ឡើង​ទេ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២