Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​ថ្មី​របស់ Barcelona ប្រាប់​ក្លឹប​ឲ្យ​រក្សា​ទុក Joao Cancelo

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​ព្យាយាម​រក្សា​ទុក​ខ្សែការពារ Joao Cancelo ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌខ្ចី​ជើង​ពី Manchester City។ យោងតាម​អ្នក​កាសែត Florian Plettenberg បាន​ឲ្យ​ដឹង​ថា Barcelona កំពុង​ធ្វើ​ការ​លើ​ដំណោះ​ស្រាយ​សម្រាប់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ខណៈ​ដែល​គ្រូបង្វឹក​ថ្មី​លោក Hansi Flick ត្រូវ​ការ​ប្រើប្រាស់​គាត់​នៅ​រដូវកាល​ក្រោយ។

យ៉ាង​ណា​មិញ Barcelona មាន​បំណង​បន្ត​ការ​ខ្ចី​ជើង​ជាមួយ Joao Cancelo មួយ​រដូវ​កាល​ទៀត ដោយ​មាន​ការ​ចរចា​បន្ថែម​ជាមួយ Manchester City ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។ កុងត្រា​របស់ Joao Cancelo ជា​មួយ Man City នៅ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2027។

កន្លង​មក ធ្លាប់​មាន​សេចក្តី​រាយការណ៍​មួយ​បាន​លើក​ឡើង​ថា គ្រូបង្វឹក​របស់ Man City គឺ​លោក Pep Guardiola មិន​ចង់​បាន​កីឡាករ​វ័យ 30 ឆ្នាំ​រូបនេះ​ទៅ​វិញ​ទេ ហើយ​ក៏​អនុញ្ញាត​ឲ្យ​ក្លឹប​លក់​គេ​ចេញ​តាមអ្វី​ដែល​អាច​ធ្វើ​បាន។ ក្នុង​​រដូវ​កាល​ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​​នេះ Joao Cancelo បាន​បង្ហាញ​ខ្លួន​ចំនួន 42 ប្រកួត​សម្រាប់ Barcelona ដោយ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់ និង Assist 5 ដង ខណៈ​ដែល​តម្លៃ​ខ្លួន​នៅ​លើ​ទីផ្សារ​របស់​គាត់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន 40 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២