Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr និយាយ​ថា គាត់​ចង់​នៅ​ជា​កីឡាករ​របស់ Real Madrid ជា​រៀង​រហូត

Published

on

ខ្សែប្រយុទ្ធ Vinicius Jr របស់​ក្លឹប Real Madrid បាន​និយាយ​ទៅ​កាន់​ប្រធាន​ក្លឹប​លោក Florentino Perez ដោយ​បង្ហាញ​ពី​បំណង​ប្រាថ្នា ក្នុង​ការ​លេង​ឲ្យ​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​រហូត​ដល់​ចុង​បញ្ចប់​នៃ​អាជីព​របស់​ខ្លួន​តែ​ម្ដង។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី 1 ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ Real Madrid បាន​ឈ្នះ​ពាន UEFA Champions League ជា​លើក​ទី 15 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ 2-0 ទៅ​លើ​ក្លឹប Borussia Dortmund ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ដែល Vinicius Jr បាន​រួម​ចំណែក​ដ៏​សំខាន់ ដោយ​ការ​រក​គ្រាប់​បាល់​បាន 1 គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​នោះ។

Vinicius បាន​និយាយ​ប្រាប់​ទៅ​កាន់ Relevo ថា៖ “ខ្ញុំ​ចង់​នៅ​ទីនេះ​ជា​រៀង​រហូត។ ខ្ញុំ​ចង់​បង្កើត​ប្រវត្តិសាស្ត្រ ដូច Toni Kroos, Luka Modric, Dani Carvajal និង Nacho Fernandez។ ពួក​គាត់​ជា​កីឡាករ​ដែល​បាន​ឈ្នះ UCL 6 ដង ហើយ​បាន​បង្ហាញ​យើង​នូវ​ផ្នែក​មួយ។ ខ្ញុំ​ចង់​បន្ត​ដូច​ពួក​គេ”។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២