បាល់ទាត់អន្តរជាតិ
អាឡឺម៉ង់តែងតាំង Gundogan ជាកាពីតែនក្រុម សម្រាប់ការប្រកួត Euro 2024
ខ្សែបម្រើ Ilkay Gundogan របស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងធ្វើជាកាពីតែក្រុមរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងការប្រកួតជើងឯកតំបន់អឺរ៉ុប (Euro) ឆ្នាំ 2024 នេះបើយោងតាមគ្រូបង្វឹករបស់ក្រុមលោក Julian Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
យោងតាមអ្នកកាសែត Sky Sports លោក Florian Pletteneberg បានឲ្យដឹងថា កាពីតែនក្រុមធំរបស់ក្រុមគឺ Ilkay Gundogan, កាពីតែនក្រុមបន្ទាប់ ជាកីឡាកររបស់ក្លឹប Bayern Munich គឺខ្សែបម្រើ Joshua Kimmich បន្ទាប់មក (កាពីតែនក្រុមទី 3) គឺ Thomas Muller។
គួរដឹងផងដែរថា ការប្រកួតជើងឯកតំបន់អឺរ៉ុប (Euro) សម្រាប់ឆ្នាំ 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 14 ខែមិថុនា ដល់ថ្ងៃទី 14 ខែកក្កដា នៅក្នុងប្រទេសអាឡឺម៉ង់។ ក្នុងអំឡុងពេលប្រកួតវគ្គចែកពូល អាឡឺម៉ង់ នឹងត្រូវជួបប្រកួតជាមួយ ស្កុតឡែន, ហុងគ្រី និងស្វីស ដែលជាក្រុមស្ថិតក្នុងពូល A ជាមួយគ្នា។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar