បាល់ទាត់អន្តរជាតិ
នៅទីបំផុត Real Madrid ប្រកាសពីការចុះហត្ថលេខាលើ Kylian Mbappe ហើយ!!!
ក្លឹបអធិរាជស Real Madrid បានប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe ហើយ កាលពីម្សិលមិញនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់បានផុតកុងត្រានៅ PSG។
Kylian Mbappe បានចុះកុងត្រាជាមួយក្លឹប Real Madrid ដែលជាក្លឹបថ្មីរបស់ខ្លួនរយៈពេល 5 ឆ្នាំ។ ដោយឡែកយោងតាមអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានអះអាងថា កិច្ចព្រមព្រៀងនេះ បានកើតឡើងតាំងពីខែកុម្ភៈ ដើមឆ្នាំមកម្ល៉េះ ប៉ុន្តែ Mbappe ត្រូវរងចាំផុតកុងត្រាជាមួយ Paris Saint-Germain សិន។
យ៉ាងណាមិញ កីឡាករវ័យ 25 ឆ្នាំរូបនេះ នឹងរួមរស់នៅជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ 2029។ ទន្ទឹមនឹងនេះដែរ Kylian Mbappe ត្រូវបានគេដឹងថា នឹងទទួលបានប្រាក់លើសពី 100 លានអឺរ៉ូ (85.2 លានផោន) ជាប្រាក់រង្វាន់បន្ថែមលើការចុះហត្ថលេខារបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី