Connect with us

បាល់ទាត់អន្តរជាតិ

វេបសាយ​ផ្លូវការណ៍​របស់​ក្លឹប Real Madrid ត្រូវ​បាន​គាំង ដោយ​មាន​អ្នក​ចូល​មើល​ច្រើន​ពេក ក្នុង​អំឡុង​ពេល​ប្រកាស​​ពី Kylian Mbappe

Published

on

ការផ្ទេរ​របស់ Kylian Mbappe ទៅ Real Madrid គឺ​ជា​ចំណុច​ដ៏​លេច​ធ្លោរ​បំផុត​នៃ​ព្រឹត្តិការណ៍​​បាល់​ទាត់កាល​ពី​ម្សិលមិញ​នេះ។ ក្លឹប​អេស្ប៉ាញ Real Madrid ចង់​ចុះ​ហត្ថលេខា​លើ Mbappe តាំង​ពី​ពេល​ដែល​គេ​នៅ​ជា​កីឡាករ​របស់​ក្លឹប Monaco ប៉ុន្តែ PSG បាន​ដណ្ដើម​ឈ្នះ​លើ​ពួក​គេ​នៅ​ពេល​នោះ។

Real Madrid ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​តាម​ចុះ​ហត្ថលេខា​លើ Kylian Mbappe ជាយូរ​មក​ហើយ ប៉ុន្តែ​ទើប​តែ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ អ្វីៗ​បាន​កើត​ឡើង​ជា​ផ្លូវការណ៍។ អ្នក​គាំទ្រក្លឹប Real Madrid បាន​ចែករំលែក​ព័ត៌មាន​ដ៏​រំភើប​នេះ ទៅ​កាន់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម និង​បាន​ចូល​ទៅ​មើល​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នៅ​លើ​វេបសាយ (Website) ផ្លូវការណ៍​របស់​ក្លឹប រហូត​ធ្វើ​ឲ្យ​វេបសាយ​គាំង។

ក្នុង​រយៈពេល 8 នាទី​ដំបូង បន្ទាប់​ពី​ព័ត៌មាន​របស់ Kylian Mbappe ត្រូវ​បាន​ប្រកាស ការ​ចូល​ទៅ​កាន់​វេបសាយ​របស់ Real Madrid គឺ​មិន​ដំណើរ​ការ។ វេបសាយ​បាន​ចាប់​ផ្ដើម​គាំង ដោយ​មិន​អាចទ្រាំ​ទ្រ​នឹង​ការ​ចូល​មើល​ដ៏​ច្រើន​លើបលប់​ពី​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២