Connect with us

បាល់ទាត់អន្តរជាតិ

Memphis Depay នឹង​ចាកចេញ​ទៅ​សាកល្បង​រសជាតិ​ថ្មី​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី

Published

on

ខ្សែ​ប្រយុទ្ធ Memphis Depay របស់​ក្លឹប Atletico Madrid នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ថ្ងៃទី 1 ខែ​កក្កដា ខាង​មុខ​នេះ​ហើយ។ កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ នឹង​អាច​ជ្រើសរើស​ក្លឹប​ថ្មី​ដែល​ខ្លួន​ចង់​ចូលរួម​ជាមួយ​បាន​ដោយ​សេរី ខណៈ​ដែល​មាន​ក្លឹប​កំពូលៗ​ជា​ច្រើន​ក៏​កំពុង​ចាប់​ផ្តើម​សម្លឹង​មើល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ​ដែរ។

យ៉ាង​ណា​មិញ Memphis Depay មិន​ធ្លាប់​លេង​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី​ទេ ហើយ​បើ​​យោង​ទៅ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Tuttosport បាន​ឲ្យ​ដឹង​ថា គាត់​គ្រោង​នឹង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក​លីគ​អ៊ីតាលី Inter Milan។ គេ​ជឿ​ថា កិច្ច​ព្រមព្រៀង​រវាង Inter Milan ជាមួយ​នឹង Memphis Depay ពិត​ជា​អាច​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ព្រោះ​គាត់​ជា​កីឡាករ​ដែល​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ផ្ទេរ។

ដូច​គ្នា​នេះ​ដែរ​ក្លឹប Inter Milan ក៏​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់​ទៀត ហើយ Memphis Depay គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ។ គួរ​កត់​សម្គាល់​ផង​ដែរ​ថា Inter Milan និង Atletico Madrid នឹង​ជួប​គ្នា​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល ហើយ​ការ​ប្រកួត​នេះ អាច​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ​ក្នុង​បរិបទ​នៃ​ការ​ផ្ទេរ Memphis Depay ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២