បាល់ទាត់អន្តរជាតិ
Julian Alvarez អាចនឹងចាកចេញទៅចូលរួមក្លឹបមួយ ក្នុងចំណោមក្លឹបទាំងពីរនេះ!!!
![](https://x-sportkh.com/wp-content/uploads/2024/06/article-003877-1.jpg)
ខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Manchester City អាចនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ កីឡាករឆ្នើមរូបនេះ អាចនឹងផ្លាស់ទៅក្លឹបផ្សេងទៀតដែលស្ថិតនៅ Premier League ដូចគ្នា រឺទៅកាន់ Ligue 1 នៃប្រទេសបារាំង។
យោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតលោក Uriel Iuct បានឲ្យដឹងថា ក្លឹប PSG និងក្លឹបតោខៀវ Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍របស់ពួកគេជាខ្លាំងលើកីឡាករសញ្ជាតិអាហ្សង់ទីន Julian Alvarez។ ទន្ទឹមនឹងនេះដែរ សម្រាប់កីឡាករវ័យ 24 ឆ្នាំរូបនេះផ្ទាល់ ក៏គេមានគោលបំណងចង់ចាកចេញពី Man City ដែរ ដើម្បីទទួលបានឱកាសលេងបន្ថែមទៀត ខណៈដែលសព្វថ្ងៃនេះគេគឺជាជម្រើសដែលស្ថិតក្រោយស្រមោលរបស់ Erling Haaland ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយគេបានដឹងថា មិនទាន់មានក្លឹបណាមួយមកចរចាជាផ្លូវការដើម្បីទិញយក Julian Alvarez នៅឡើយទេ។ គួរដឹងផងដែរថា ក្នុងរដូវកាលមុន 2023/2024 ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ Alvarez បានបង្ហាញខ្លួនសរុបចំនួន 54 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 13 ដង ដែលជាស្ថិតិដ៏ល្អបំផុតមួយក្នុងនាមគេជាខ្សែប្រយុទ្ធដែលលេងជាជម្រើសទី 2 របស់ក្រុម។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
អ្នកចាំទីអាយុ 16 ឆ្នាំម្នាក់ បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបាល់ស៊ុតចំដើមទ្រូង (មានវីដេអូ)
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton