បាល់ទាត់អន្តរជាតិ
Barcelona សន្សំលុយធំ ដើម្បីទិញយកខ្សែប្រយុទ្ធឆ្នើមមួយរូបនៅឆ្នាំក្រោយ
នាយកកីឡារបស់ក្លឹប Barcelona លោក Deco បានត្រៀមគម្រោងយ៉ាងច្បាស់លាស់មួយ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Florian Wirtz របស់ក្លឹប Bayer Leverkusen នៅរដូវក្តៅឆ្នាំ 2025។ យោងតាមសេចក្ដីរាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា ប្រសិនបើ Deco មានប្រាក់គ្រប់គ្រាន់នៅពេលនោះ គាត់នឹងធ្វើការចុះហត្ថលេខាលើ Florian Wirtz ដែលជាអាទិភាពដំបូងគេបំផុត។
យ៉ាងណាមិញ Florian Wirtz បច្ចុប្បន្នពិតជាមានតម្លៃខ្លួនថ្លៃ ក្នុងចំណោមកីឡាករថ្លៃៗជាច្រើនទៀត ខណៈដែលគាត់ស្ថិតនៅក្រោមកុងត្រាជាមួយ Bayer Leverkusen រហូតដល់ឆ្នាំ 2027។ ទោះបីជាយ៉ាងណាក៏ដោយ Barcelona មានបំណងចុះហត្ថលេខាលើកីឡាករវ័យ 21 ឆ្នាំរូបនេះ នៅរដូវក្តៅឆ្នាំក្រោយប៉ុណ្ណោះ។
កាលពីរដូវកាលមុនដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ Florian Wirtz គាត់បានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការលើកពានលីគរបស់ក្រុម ដោយបានស៊ុតបញ្ចូលទី 18 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 20 ដង ក្នុងការបង្ហាញខ្លួនសរុប 49 ប្រកួត។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ រួមរស់ជាមួយ Bayer Leverkusen តាំងពីឆ្នាំ 2020 មកម្ល៉េះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como