បាល់ទាត់អន្តរជាតិ
ការប្រកួតបាល់ទាត់ទាំង 5 ដែលមានអ្នកទស្សនាច្រើនបំផុត
បាល់ទាត់ គឺជាកីឡាដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក ជាមួយនឹងចំនួនអ្នកទស្សនាកាន់កើនឡើងជាលំដាប់។ នៅសម័យទំនើបនេះដែរ ការទស្សនាបាល់ទាត់នឹងកាន់តែមានភាពងាយស្រួល ហើយការប្រកួតខ្លះពិតជាបានទាក់ទាញទស្សនិកជនជាច្រើនឲ្យចូលទស្សនានៅទូទាំងពិភពលោក។ ខាងក្រោមនេះ គឺជាការប្រកួតបាល់ទាត់ដែលមានអ្នកមើលច្រើនជាងគេទាំង 5៖
1. ការប្រកួតវគ្គផ្ដាច់ព្រ័ត World Cup
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2022 គឺជាការប្រកួតបាល់ទាត់ដែលមានអ្នកមើលច្រើនជាងគេនៅទូទាំងពិភពលោក ខណៈដែលព្រឹត្តិការណ៍ដ៏ពិសេសនេះធ្វើឡើងរៀងរាល់ 4 ឆ្នាំម្តង។ ការប្រកួតផ្តាច់ព្រ័ត្រឆ្នាំ 2018 រវាងបារាំង និងក្រូអាត បានទាក់ទាញអ្នកទស្សនាចំនួន 516.6 លាននាក់ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2022 រវាងបារាំង និងអាហ្សង់ទីន បានបង្កើតកំណត់ត្រាថ្មី ដែលមានអ្នកទស្សនា 1.5 ពាន់លាននាក់។
2. វគ្គផ្ដាច់ព្រ័ត UEFA Champions League
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League គឺជាការប្រកួតបាល់ទាត់កម្រិតក្លឹបកំពូល ដែលស្វែងរកក្រុមល្អបំផុតប្រចាំតំបន់អឺរ៉ុប។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2018 ធ្វើឡើងនៅទីក្រុង Kyiv បានទាក់ទាញអ្នកទស្សនា 380 លាននាក់។ វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2024 នៅកីឡដ្ឋាន Wembley មានអ្នកទស្សនាលើសពី 450 លាននាក់។
3. ការប្រកួតវគ្គផ្ដាច់ព្រ័ត Euros (យូរ៉ូ)
ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2016 រវាងប្រទេសបារាំង និងព័រទុយហ្គាល់ ត្រូវបានទស្សនាដោយមនុស្សប្រមាណជា 600 លាននាក់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2020 រវាងប្រទេសអង់គ្លេស និងអ៊ីតាលី មានអ្នកទស្សនាទូទាំងពិភពលោកចំនួន 328 លាននាក់។
4. ការប្រកួតក្នុងតំបន់ Manchester (Manchester Derby)
ការប្រកួតបាល់ទាត់រវាង Manchester United និង Manchester City បានក្លាយជាការប្រកួតបាល់ទាត់ដែលមានអ្នកមើលច្រើនជាងគេបំផុត ជាមួយនឹងចំនួនជិត 1 ពាន់លាននាក់ មកពីបណ្ដាប្រទេសទាំង 189។
5. ការប្រកួត El Clasico
El Clasico ដែលមានក្លឹប Real Madrid ប៉ះជាមួយ Barcelona គឺជាការប្រកួតលីគដ៏ពិសេសមួយ។ ជាធម្មតា ការប្រកួតនោះទាក់ទាញអ្នកទស្សនាពី 400 ទៅ 500 លាននាក់ តែមកទល់នឹងបច្ចុប្បន្នប្រជាប្រិយភាពនៃការប្រកួតនេះ បានធ្លាក់ចុះបន្តិចបន្ទាប់ពីការចាកចេញរបស់ Lionel Messi និង Cristiano Ronaldo។
ប្រភព: Sholynationsport
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត