Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​ឆ្នើម 5 រូប ដែល​អាច​ចូលនិវត្តន៍​ក្រោយ​ចប់​ព្រឹត្តិការណ៍ UEFA Euro 2024

Published

on

ខ្សែ​បម្រើ​ឆ្នើម Toni Kroos បាន​បញ្ជាក់​ពី​គម្រោង​ចូល​និវត្តន៍​របស់​គេ​រួច​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប (Euro) ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា មិន​ត្រឹម​តែ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​ប៉ុណ្ណោះ​ទេ កីឡាករ​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​ក៏​នឹង​ចូល​និវត្តន៍​ដែរ។

5. ខ្សែ​ប្រយុទ្ធ Olivier Giroud

បន្ទាប់​ពី​ការ​ប្រកួត Euro 2024 នេះ Olivier Giroud របស់​ក្រុម​ជម្រើស​ជាតិ​បារាំងនឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​គាត់​ធ្លាប់​បាន​ចំណាយ​ពេល​ជាមួយ​អស់​រយៈ​ពេល 13 ឆ្នាំ​កន្លង​មក។

4. អ្នក​ចាំទី Manuel Neuer

ទោះ​បី​ជា Manuel Neuer ជា​អ្នក​ចាំទី​ជម្រើស​ដំបូង​របស់​អាឡឺម៉ង់​ក៏​ដោយ​លោក Nagelsmann បាន​បញ្ចូល​អ្នកចាំ​ទី 4 នាក់​បន្ថែម ដើម្បី​សម្រួល​ដល់​​បន្ទុក​របស់​អ្នក​ចាំទី​រូប​នេះ។ ដូច្នេះ​វា​ទំនង​ជា Manuel Neuer នឹង​អាច​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro 2024។

3. ខ្សែបម្រើ Luka Modric

តារា​ឆ្នើម Luka Modric នឹង​នៅតែ​ជា​សមាជិក​ដ៏​សំខាន់​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត សម្រាប់​ការ​ប្រកួត Euros នា​ពេល​ឆាប់ៗ​ខាង​មុខ។ គេ​បាន​គិត​ថា Euro 2024 គឺ​ជា​ការ​ចូលរួម​ចុង​ក្រោយ​របស់​គាត់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហើយ។

2. ខ្សែបម្រើ Toni Kroos

បន្ទាប់​ពី​ការ​ប្រកួត Euros ខ្សែបម្រើ Toni Kroos នឹង​ត្រូវ​ចូល​និវត្តន៍​ជា​រៀងរហូត។ ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ នៅ​ព្រឹត្តិការណ៍ Euros 2024 គឺជា​ពេលវេលា​ចុង​ក្រោយ​របស់​កីឡាករ​វ័យ 34 ឆ្នាំ​រូប​នេះ​ហើយ សម្រាប់​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

1. ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo

Cristiano Ronaldo នឹង​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Euros ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​​ព័រទុយហ្គាល់​ដែល​ដឹកនាំ​ដោយ​លោក Roberto Martinez។ ខ្សែប្រយុទ្ធ​ឆ្នើម ដែល​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុង​ពិភព​បាល់ទាត់​រូប​នេះ ប្រហែល​ជា​នឹង​ត្រូវ​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ហើយ ដោយ​សារ​តែ​គាត់​មាន​វ័យ 39 ឆ្នាំ ទៅ​ហើយ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២