Connect with us

បាល់ទាត់អន្តរជាតិ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​បង្កើត​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ក្នុង​រយៈពេល 70 ឆ្នាំ​ចុង​ក្រោយ

Published

on

ក្រុម​តោ​កំណាច​អង់គ្លេស បាន​បង្កើត​ឲ្យ​មាន​នូវ​កំណត់ត្រា​ដ៏​អាក្រក់​ជា​ថ្មី​ម្ដង​ទៀត ក្នុង​រយៈពេល 70 ឆ្នាំ​ចុង​ក្រោយ។ ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ចុង​ក្រោយ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មុន​ព្រឹត្តិការណ៍ Euro 2024 មិន​ល្អ​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ខណៈ​ដែល​ក្រុមរបស់លោក Gareth Southgate បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 0-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ នៅ​កីឡដ្ឋាន Wembley។

គ្រាប់​បាល់ 1 គ្រាប់​របស់ Jon Dagur Thorsteinsson បាន​ជួយ​ឲ្យ​អ៊ីស្លង់​នាំ​មុខ​មុន​នៅ​នាទី​ទី 12 ហើយ​គ្រាប់​បាល់​នោះ​ក៏​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។ បើ​ទោះ​បី​ជា​ពេល​នោះ អង់គ្លេស​បាន​តាម​ស្មើ​វិញ​ក៏ដោយ ក៏​ពួកគេ​នឹង​នៅ​តែ​ធ្លាក់​ចូល​ក្នុង​កំណត់ត្រា​អវិជ្ជមាន​ដែល​ធ្លាប់​បាន​កើត​ឡើង​តាំង​ពី​រយៈពេល 70 ឆ្នាំ​មុន​ដែរ។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​មិន​អាច​រកជ័យ​ជំនះ​បាន​​ក្នុង​ការ​ប្រកួត 3 លើក​ជាប់ៗ​គ្នា​នៅ​កីឡដ្ឋាន Wembley ជា​លើក​ដំបូង​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ 1954។ ទោះ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ​នេះ ក្រុម​របស់​​​លោក Gareth Southgate បាន​ចាញ់​ប្រេស៊ីល 0-1 ក្នុង​ខែមីនា ហើយ​បន្ទាប់​មក​ពីរបី​ថ្ងៃ​ក្រោយ ពួកគេ​បាន​ទទួល​លទ្ធផលស្មើ 2-2 ជាមួយ​បែលហ្សិក និង​ចុង​ក្រោយ​ចាញ់​អ៊ីស្លង់ 1-0។ អង់គ្លេស មិន​អាច​ឈ្នះ​សូម្បីតែ​មួយ​ប្រកួត ក្នុង​ចំណោម​ការ​ប្រកួត​ទាំង 3 លើក​ចុង​ក្រោយ​នៅ​ក្នុង​កីឡដ្ឋាន Wembley របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២