Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ប្រកាស​បដិសេធ​មិន​ចូលរួម​លេង​ពាន Club World Cup 2025

Published

on

នៅ​រដូវក្តៅ​​ឆ្នាំ​ក្រោយ អ្នក​គាំទ្រ​រំពឹង​ថា អាច​នឹង​រីករាយ​ជាមួយ​នឹង​ការ​ប្រកួត Club World Cup។ ទោះ​យ៉ាង​ណា​ក៏​ដោយ Real Madrid ប្រហែល​ជា​មិន​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​នេះ​នោះ​ទេ។ លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​របស់ Real Madrid បាន​និយាយ​ថា ក្លឹប​របស់​លោក​នឹង​បដិសេធ​មិន​ចូល​រួម​ក្នុង​ការ​ប្រកួត Club World Cup ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​ក្រោយ។

គ្រូ​បង្វឹក​ឆ្នើម​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​ប្រាប់​ទៅ​កាន់ Il Giornale កាល​ពី​ថ្ងៃចន្ទ​នេះ​ថា៖ “FIFA អាច​បោះបង់​ការ​រៀប​ចំប្រកួត​នេះ​បាន។ ក្លឹប និង​កីឡាករ​បាល់ទាត់​របស់​យើង​នឹង​មិន​ចូល​រួម​ក្នុង​ការ​ប្រកួត​នោះ​ទេ។ មួយ​ប្រកួត​របស់ Real Madrid មាន​តម្លៃ​ស្មើនឹង​ប្រាក់ 20 លានអឺរ៉ូ​ទៅ​ហើយ តែ FIFA ចង់​ផ្តល់​ឲ្យ​យើង​នូវ​ប្រាក់​រង្វាន់​​សរុប ពេញ​មួយ​ព្រឹត្តិការណ៍​ប្រកួត​ត្រឹមតែ 20 លានអឺរ៉ូ​ប៉ុណ្ណោះ។ គ្មាន​ផ្លូវ​ទេ។ ពួក​យើង​ក៏​ដូច​ជា​ក្លឹប​ផ្សេង​ទៀត​ដែរ នឹង​បដិសេធ​ការ​អញ្ជើញ​នេះ”។

គួរ​ដឹង​ផង​ដែរ​ថា ការ​ប្រកួត​ក្របខណ្ឌ Club World Cup ឆ្នាំ 2025 គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​ស្ថិត​ក្រោម​ការ​រៀប​ចំ​របស់​ FIFA។ ការ​ប្រកួត​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ក្លឹប​ផ្សេងៗ​ជុំ​វិញ​ពិភពលោក​ប្រកួត​គ្នា​។ ក្រុម​ដែល​ចូលរួម​មាន​សរុប 32 ក្រុម ហើយ​​ចែក​ជា 8 ពូល។

ប្រភព: Football-italia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២