បាល់ទាត់អន្តរជាតិ
Joao Palhinha ត្រៀមចូលរួមជាមួយ Bayern Munich

ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich កំពុងចរចាដោយផ្ទាល់ជាមួយក្លឹប Fulham ទាក់ទងនឹងការផ្ទេរខ្សែបម្រើការពារ Joao Palhinha។ យោងតាមអ្នកកាសែតលោក Kerry Hau បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងក្លឹបទាំង 2 នឹងសម្រេចបានលទ្ធចុងក្រោយក្នុងពេលឆាប់ៗខាងមុខ។
កីឡាករវ័យ 28 ឆ្នាំរូបនេះចង់កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងឲ្យកាន់តែលេចធ្លោរដោយការចូលរួមជាមួយក្លឹបធំណាមួយ។ Joao Palhinha ជាខ្សែបម្រើដែលធ្លាប់ត្រូវបានទទួលការទាក់ទាញពីក្លឹបជាច្រើន បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏លេចធ្លោររបស់គាត់ ជាពិសេសជាមួយនឹងបច្ចេកទេសការពារនៅតំបន់បម្រើកណ្ដាល។
Palhinha ជាកីឡាករដែលបានប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Sporting។ គាត់បានចូលរួមជាមួយក្លឹប Fulham តាំងពីរដូវក្តៅឆ្នាំ 2022 ជាមួយនឹងកុងត្រាដែលមានសុពលភាពរហូតដល់ឆ្នាំ 2027។ ក្នុងរដូវកាល 2023/2024 ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ គាត់បានបង្ហាញខ្លួនសរុប 39 ប្រកួតឲ្យ Fulham ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។
ប្រភព: Telecomasia