Connect with us

បាល់ទាត់អន្តរជាតិ

Son និយាយ​ថា Ronaldo និង Messi មិនមែន​ជា​កីឡាករ​ល្អ​បំផុត​នោះ​ទេ ម្នាក់​នេះ​ទើប​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក…

Published

on

តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi នៅតែ​ជា​កីឡាករ​ដ៏អស្ចារ្យ​បំផុត ដែល​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់។ ជាមួយ​នឹង​ការ​ឈ្នះពាន Ballon d’Or ជា​ច្រើន និង​សមិទ្ធិផល​របស់​ក្រុម Lionel Messi និង Ronaldo បាន​ឈរ​នៅ​ទីតាំង​មួយ ដែល​មិន​មាន​កីឡាករ​អាច​តាម​ទៅ​ដល់​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សម្រាប់​ខ្សែប្រយុទ្ធ​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur គឺ​កីឡាករ Son Heung-min បាន​លើក​ឡើង​ថា បច្ចុប្បន្ន​អ្នក​ទាំងពីរ (Messi និង Ronaldo) មិនមែន​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​នោះទេ។

តារា​ឆ្នើម​សញ្ជាតិ​កូរ៉េ​ខាងត្បូង Son Heung-min បាន​ជ្រើស​រើស Neymar ថា​ជា​កីឡាករ​ដែល​ល្អ​បំផុត​នៅ​លើ​ពិភព​លោក។ គាត់​បាន​និយាយ​ថា “Neymar គឺ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​ដែរ”។

ដោយ​ឡែក Son បាន​បញ្ចប់​យុទ្ធ​នាការ​នា​រដូវកាល​នេះ ដោយ​ស៊ុតបញ្ចូលទី​ដ៏​ច្រើន​ជាមួយ Tottenham Hotspur និង​បាន​ឈ្នះស្បែកជើងមាស​ប្រចាំ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន 23 គ្រាប់។ គាត់​បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​ឈ្នះ​ស្បែក​ជើង​មាស​នៅ​លីគ​កំពូល​របស់​អង់គ្លេស។

ប្រភព: Timesnownews

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២