បាល់ទាត់អន្តរជាតិ
Marseille ត្រៀមតែងតាំង De Zerbi ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
អតីតគ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi ដែលធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបកំពូលៗជាច្រើន ពេលនេះបានរកឃើញក្លឹបពិតប្រាកដនៅក្នុងគោលដៅរបស់ខ្លួនហើយ។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាជាមួយក្លឹប Marseille។
គេបានដឹងផងដែរថា ក្លឹប Marseille និងគ្រូបង្វឹកលោក Roberto De Zerbi បានព្រមព្រៀងគ្នាលើកុងត្រារយៈពេល 3 ឆ្នាំ។ ប្រសិនបើការចរចាគ្រប់យ៉ាងដំណើរការទៅដោយរលូន ឆាប់ៗខាងមុខ ក្លឹបយក្សរបស់បារាំងមួយនេះ នឹងធ្វើការប្រកាសជាផ្លូវការណ៍អំពីការតែងតាំងគ្រូបង្វឹកថ្មីរបស់ពួកគេ។
បន្ថែមពីលើនេះដែរ Marseille ត្រូវចំណាយប្រាក់ 6 លានអឺរ៉ូជាសំណងដល់ Brighton ដោយសារ De Zerbi បានចាកចេញពីអតីតក្លឹបចាស់មុនកុងត្រាផុតកំណត់។ កាលពីរដូវកាលមុន Marseille បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ 8 ក្នុងតារាង Ligue 1 ហើយបន្ទាប់ពីសមិទ្ធិផលដ៏អាក្រក់នេះពួកគេក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹករបស់ខ្លួន និងត្រៀមតែងតាំងគ្រូបង្វឹកថ្មីនៅមុនរដូវកាលក្រោយចាប់ផ្ដើម។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como