Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid កំពុង​ចាប់​អារម្មណ៍​ចង់​បាន​អ្នកចាំទី​របស់​ក្លឹប Espanyol

Published

on

អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​វ័យ 23 ឆ្នាំ​របស់ក្លឹប Espanyol គឺ​កីឡាករ Joan Garcia បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ក្លឹប​អធិរាជស Real Madrid។ យោងតាម​របាយការណ៍​ពី ​​AS បាន​ឲ្យ​ដឹង​ថា Real Madrid បាន​ចាប់​ផ្តើម​ស្វែងរក​បេក្ខភាព​អ្នកចាំទី​ចំណូល​ថ្មី ដោយ​សារតែ​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន Andriy Lunin ប្រហែល​ជា​មិន​បន្ត​កុងត្រា​របស់​គាត់ ជាមួយ​ក្លឹប​របស់​ខ្លួន​នា​រដូវក្តៅ​នេះ​ទេ។

Joan Garcia មិន​​ត្រឹម​តែ​ត្រូវ​បាន​ក្លឹប Real Madrid ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​ក្លឹប​ធំៗ​នៅ Premier League មួយ​ចំនួន​ចង់​បាន​ផង​ដែរ។ កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប​ច្ចុប្បន្ន Espanyol មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។ ប្រសិន​បើ Espanyol សម្រេច​ចិត្ត​លក់​អ្នកចាំទី​រូប​នេះ​នោះ តម្លៃ​ខ្លួន​របស់​គេ​ប្រហែល​ជា 20 លានអឺរ៉ូ។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid កំពុង​ប្រឈម​នឹង​ការ​បាត់បង់​អ្នកចាំទី Andriy Lunin ខណៈ​ដែល កន្លង​មក ក៏​មាន​សេចក្តី​រាយការណ៍​ផង​ដែរ​ថា ពួក​គេ​ក៏​ទទួល​បាន​សំណើរ​ទិញ Thibaut Courtois ពី​សំណាក់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ទៀត​ផង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២