Connect with us

បាល់ទាត់អន្តរជាតិ

មិន​ធម្មតា! ក្លឹប Al Nassr ត្រៀម​បើក​ការ​ចរចា​ផ្ទេរ​ខ្សែការពារ Virgil van Dijk

Published

on

ក្លឹប​អារ៉ាប៊ីសាអូឌីត Al Nassr របស់​​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ចង់​ចុះ​ហត្ថ​លេខា​លើ​ខ្សែការពារ​សញ្ជាតិ​ហូឡង់​វ័យ 32 ឆ្នាំ Virgil van Dijk របស់ Liverpool។ យោងតាម​របាយការណ៍​ពី ​​Marca បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​របស់​ក្លឹប Al Nassr បាន​ជួប​ជាមួយ​អ្នក​តំណាង​របស់​ខ្សែ​ការពារ​រូប​នេះ​រួច​ហើយ ហើយ​ក៏​បាន​ដាក់​សំណើរ​មិន​ផ្លូវការណ៍​រួច​ហើយ​ផង​ដែរ។

ក្លឹប Al Nassr ត្រៀម​ផ្តល់​ជូន​ខ្សែការពារ​ដ៏ល្បី​រូបនេះ​នូវ​ប្រាក់​ខែ​ដ៏​ច្រើន។ គេ​បាន​ដឹង​ថា ប្រសិន​បើ Van Dijk យល់​ព្រម​ចូល​រួម​ជាមួយ​ក្រុម​របស់ Cristiano Ronaldo នោះ គាត់​នឹង​ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។

នៅ​ក្នុង​រដូវកាល 2023/2024 ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ Virgil van Dijk បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 48 ប្រកួត​សម្រាប់ Liverpool នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 2 ដង។ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​ជាមួយ Liverpool នៅ​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២