Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi បង្ហើប​ប្រាប់​ថា គាត់​សប្បាយ​ចិត្ត​តែ​ពេល​លេង​នៅ​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក 3 រូប​នេះ​ប៉ុណ្ណោះ

Published

on

តារា​ឆ្នើម Lionel Messi បាន​បង្ហាញ​នៅ​ក្នុង​បទសម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ ESPN ដោយ​បង្ហាញ​ពី​រឿងរ៉ាវ​អតីត​កាល​របស់​គាត់​នៅ​ក្លឹប​ចាស់ Barcelona។ កាពីតែន​ក្រុម​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​ថា គាត់​សប្បាយ​ចិត្ត​តែ​ក្នុង​អំឡុង​ពេល ដែល​គាត់​លេង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក 3 រូប​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ សម្រាប់​គ្រូ​បង្វឹក​ដែល Messi បាន​លើក​យក​ឈ្មោះ​មក​បង្ហាញ​នោះ​គឺ​លោក Pep Guardiola, Luis Enrique និង Ernesto Valverde ដែល​ជា​អតីត​គ្រូ​បង្វឹក​ធ្លាប់​ដឹកនាំ​នៅ Barcelona។ ទន្ទឹម​នឹង​នេះ​ដែរ គ្រូ​បង្វឹក​ទាំង 3 រូប​នេះ ពិត​ជាធ្លាប់​បាន​ធ្វើ​ឲ្យ​អាជីព​ជា​កីឡាករបស់ Lionel Messi រះចែងចាំង​កាន់​តែ​ខ្លាំង ហើយ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​គាត់ យ៉ាង​ហោចណាស់​ក៏ Messi បាន​ឈ្នះពាន​លីគ​ដែរ។

Messi បាន​និយាយ​ប្រាប់​ទៅ​កាន់ ESPN ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​នៅ Barcelona នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គ្រូ​បង្វឹក​លោក Pep Guardiola, Luis Enrique និង Ernesto Valverde”។

គួរ​ដឹង​ផង​ដែរ​ថា៖

– Pep Guardiola បាន​ដឹកនាំ​នៅ Barcelona ពី​ឆ្នាំ 2008 ដល់ 2012។
– Luis Enrique បាន​ដឹកនាំ​នៅ Barcelona ពី​ឆ្នាំ 2014 ដល់ 2017។
– Ernesto Valverde បាន​ដឹកនាំ​នៅ Barcelona ពី​ឆ្នាំ 2017 ដល់ 2020។

ប្រភព: Sholynationsport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២