បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Real Madrid ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Antonio Rudiger

នៅមុននេះបន្តិច ផេកផ្លូវការណ៍របស់ក្លឹប Real Madrid បានប្រកាសពីការដែលក្រុមរបស់ខ្លួនចុះហត្ថលេខាលើខ្សែការពារចំណូលថ្មី Antonio Rudiger ដែលផ្ទេរពីក្លឹបតោខៀវ Chelsea។
ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Antonio Rudiger បានចាកចេញពីក្លឹបតោខៀវ Chelsea ក្នុងនាមជាកីឡាករដែលផុតកុងត្រា ហើយបានមកចូលរួមជាមួយ Real Madrid ក្នុងកិច្ចសន្យាកុងត្រារយៈពេល 4 ឆ្នាំ។
Rudiger ធ្លាប់ដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្លឹប Chelsea និងធ្លាប់បានលើកពាន FA Cup, Champions League, Europa League, UEFA Super Cup និង Club World Cup ផងដែរ។
ខ្សែការពារវ័យ 29 ឆ្នាំរូបនេះ ជាអតីតកីឡាករដែលលេងនៅក្លឹប AS Roma និងត្រូវបានតោខៀវ Chelsea ចុះហត្ថលេខានាំយកមកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ 2017។
ប្រភព: 90 Min