បាល់ទាត់អន្តរជាតិ
eFootball 2022 នឹងចេញការអាប់ដេតថ្មី 1.2.0 ដែលប្រសើរជាងបច្ចុប្បន្ន

ហ្គេមបាល់ទាត់ដ៏ល្បី eFootball 2022 នឹងចេញផ្សាយជំនាន់ថ្មី 1.2.0 ក្នុងពេលឆាប់ៗនេះ ហើយជុំវិញការអាប់ដេតនេះដែរ គឺជាអ្វីដែលក្រុមអ្នកផលិតហ្គេម អាចកែកំហុសផ្សេងៗ និងចំណុចដែលអ្នកគាំទ្រមិនពេញចិត្ត។
ហ្គេមនេះផលិតដោយក្រុមហ៊ុន Konami ដែលស្នងតំណែងនៃហ្គេមបាល់ទាត់ដ៏ពេញនិយម Pro Evolution Soccer (PES)។ eFootball បានជួបបញ្ហាចាប់តាំងពីការចេញផ្សាយជាលើកដំបូងរបស់ខ្លួនក្នុងខែកញ្ញា ឆ្នាំ 2021។ ដោយសារតែបញ្ហានេះ eFootball បានសម្រេចចិត្តចាប់ផ្តើមធ្វើវាឡើងវិញម្ដងទៀត លេចចេញជា eFootball 2022 នៅថ្ងៃព្រហស្បតិ៍ ទី 2 ខែមិថុនា ឆ្នាំ 2022។
ការចេញផ្សាយលើកនេះ ក្រុមហ៊ុន Konami សង្ឃឹមថា នឹងទទួលបានជោគជ័យច្រើនជាងការចេញផ្សាយលើកដំបូង។ ការអាប់ដេតរបស់ eFootball លើកនេះ នឹងមានសារៈសំខាន់ព្រោះវានឹងកែប្រែកំហុសឆ្គង, បញ្ហា និងខ្លឹមសារថ្មីរបស់ហ្គេមផងដែរ។
ទោះជាយ៉ាងណា eFootball 2022 នឹងអាចអាប់ដេតទៅជំនាន់ថ្មីមួយទៀតគឺ 1.2.0។ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទចេញផ្សាយច្បាស់លាស់នៅឡើយទេ។ គេជឿថា នៅពេលដែលការអាប់ដេត 1.2.0 ត្រូវបានចេញផ្សាយ គ្រប់យ៉ាងនឹងប្រសើរខ្លាំង ព្រោះក្រុមអ្នកផលិតហ្គេមបានកែប្រែកំហុសផ្សេងៗ ដែលទទួលបានពីការរាយការណ៍របស់អ្នកប្រើប្រាស់។
ប្រភព: Givemesport
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!