Connect with us

បាល់ទាត់អន្តរជាតិ

Manuel Neuer នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍ Euro 2024

Published

on

អ្នក​ចាំទី​វ័យ 38 ឆ្នាំ និង​ជា​ប្រធាន​ក្រុម​នៃ​ក្លឹប Bayern Munich ក៏​ដូច​ជា​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់ Manuel Neuer បាន​និយាយ​ថា គាត់​នឹង​ពិចារណា​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ទ្វីប​អឺរ៉ុប (Euro) នៅ​ឆ្នាំ 2024។

អ្នកចាំទី​រូបនេះ​បាន​ប្រាប់​នៅ​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “តើ Euro 2024 នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​អាឡឺម៉ង់​ដែរ រឺ​ទេ? ខ្ញុំ​មិន​ទាន់​អាច​ប្រាប់​ពី​រឿង​នេះ​​បាន​នៅ​ឡើយ​ទេ។ ខ្ញុំ​នឹង​ពិចារណា​ពី​គំនិត​របស់​ខ្ញុំ បន្ទាប់​ពី​ភារកិច្ច​នៃ​ព្រឹត្តិការណ៍​នេះ”។

គួរ​រំលឹក​ផង​ដែរ​ថា Manuel Neuer បាន​ឈ្នះពាន World Cup ក្នុង​ឆ្នាំ 2014 ជាមួយ​នឹង​ប្រទេស​អាឡឺម៉ង់។ អ្នកចាំទី​រូប​នេះ​នៅ​តែ​ជា​ជម្រើស​ដំបូង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ខណៈ​ដែល​ថ្មីៗ​នេះ គាត់​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ជ័យ​ជម្នះ 5-1 ទៅ​លើ​ស្កុតឡែន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២