Connect with us

បាល់ទាត់អន្តរជាតិ

Lorenzo Insigne ចង់​ឲ្យ​អាហ្សង់ទីន​លើក​ពាន World Cup 2022

Published

on

នៅ​មុន​ការ​ប្រកួត​របស់​អ៊ីតាលី​ទល់​នឹង​អាហ្សង់ទីន ពាន​រង្វាន់ Fimalissima កាល​ពី​​ថ្ងៃទី 2 ខែ​មិថុនា នៅ​កីឡដ្ឋាន Wembley ខ្សែ​ប្រយុទ្ធ Lorenzo Insigne បាន​សរសើរ​តារា​ឆ្នើម Lionel Messi និង​បាន​បង្ហាញ​ការ​​គាំទ្រ​កីឡាករ​អាហ្សង់ទីន​រូប​នេះ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​កាតា​ឆ្នាំ 2022 នេះ​ផង​ដែរ។

ការ​​ប្រកួត​កាលពី​​ពុធ​នេះ​ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​យក​ឈ្នះក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុង​លទ្ធផល 3 ទល់នឹង 0 ដែល​គ្រាប់​បាល់​ពីរគ្រាប់​របស់​អាហ្សង់​ទីន ជាការ​បញ្ជូន​បាល់​ពី Lionel Messi។

ដោយ​ឡែក ខ្សែប្រយុទ្ធ​របស់​ក្លឹប Napoli គឺ​កីឡាករ Lorenzo Insigne បាន​និយាយ​ថា គាត់ចង់​ឲ្យ Lionel Messi និង​អាហ្សង់ទីន ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​​កាតា ដើម្បី​ជា​កាដូ​ដល់​វីរបុរស Diego Maradona។

Insigne បាន​និយាយ​នៅ​មុន​ការប្រកួត Finalissima ថា៖ “អាហ្សង់ទីន​មាន Leo Messi ដែល​សម្រាប់​ខ្ញុំ គាត់​គឺ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ បន្ទាប់​ពី Diego Maradona។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​នេះ”។

ប្រភព: Newsable.asianetnews

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២