Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ប្រាប់​ក្លឹប​របស់​ខ្លួន​ឲ្យ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្នើម​មួយ​រូប

Published

on

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​បង្ហាញ​ពី​បំណង​ចង់​ឃើញ​ខ្សែការពារ Sergio Ramos ចូលរួម​ជាមួយ​ក្លឹប Al-Nassr ដែល​ខ្លួន​កំពុង​ប្រកប​អាជីព​ជា​មួយ។ យោងតាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា នាយក​ផ្នែក​កីឡា​របស់​ក្លឹប​អារ៉ាប់​មួយ​នេះ​គឺ​លោក Fernando Hierro ក៏​ចាប់​អារម្មណ៍​លើ​ការ​ផ្ទេរ​កីឡាករ​វ័យ 38 ឆ្នាំ​រូបនេះ​ផង​ដែរ។

យ៉ាង​ណា​មិញ Sergio Ramos ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ការពារ​ដ៏​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។ ទោះ​បី​ជា​ពេល​នេះ​គាត់ ហាក់​មាន​វ័យ​ចាស់​បន្តិច​ក្ដី តែ​ទម្រង់​លេង​របស់​គាត់​នៅ​តែ​អាច​ទទួល​យក​បាន។ ក្លឹប​មក​ពី​ប្រទេស​ទួរគី និង MLS របស់អាមេរិក ត្រូវ​បាន​គេ​ដឹង​ថា កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ដែរ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Sevilla បាន​ប្រកាស​ថា Ramos នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់។ ខ្សែការពារ​រូបនេះ​លេង​បាន 37 ប្រកួត​កាល​ពី​រដូវ​កាល​មុន (2023/2024) ដោយ​ស៊ុត​បញ្ចូលទី​បាន 7 គ្រាប់ និង​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ ឲ្យ​ក្លឹប​របស់​ខ្លួន Sevilla។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២