បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកព័រទុយហ្គាល់ហាមឃាត់មិនឲ្យ Ronaldo នាំមិត្តិភក្ដិមកនៅសណ្ឋាគារជាមួយក្រុមជម្រើសជាតិ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003946-1.jpg)
យោងតាមសារព័ត៌មាន Relevo បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺលោក Roberto Martinez បានហាមឃាត់មិត្តភក្តិរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មិនឲ្យមកស្នាក់នៅក្នុងសណ្ឋាគារតែមួយជាមួយក្រុមនឹងក្រុមជម្រើសជាតិ។
ប្រភពដដែលនេះដែរបានបញ្ជាក់ថា អ្នកដែលមានការជិតស្និទ្ធជាមួយ Cristiano Ronaldo តែងតែអមដំណើរមកតាមជាមួយគាត់ ហើយពួកគេថែមទាំងមានសិទ្ធិចូលរួមកិច្ចប្រជុំជាមួយក្រុមទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Roberto Martinez បានលើកឡើងថា កីឡាកររបស់ព័រទុយហ្គាល់ រូមទាំង Ronaldo ផងដែរ គឺត្រូវរក្សាការផ្តោតអារម្មណ៍ជាសំខាន់ ហើយការមានមិត្តភក្ដិមកនៅជាមួយបែបនេះគឺប៉ះពាល់។
យ៉ាងណាមិញ គួរដឹងផងដែរថា ព័រទុយហ្គាល់នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិនៃសាធារណរដ្ឋឆេក, ទួរគី និងហ្សកហ្ស៊ី ក្នុងការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ Euro 2024។ ការប្រកួតដំបូងរបស់ពួកគេនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិនៃសាធារណរដ្ឋឆេក នៅថ្ងៃទី 19 ខែមិថុនា ម៉ោង 02:00 AM (ម៉ោងនៅកម្ពុជា)។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត