Connect with us

បាល់ទាត់អន្តរជាតិ

អ្នកគ្រាំទ្រ​អង់គ្លេស ត្រូវ​បាន​ចាប់​ខ្លួន​មុន​ការ​ប្រកួត​ទល់​នឹង​ដាណឺម៉ាក រាត្រី​នេះ!!!

Published

on

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែ​មិថុនា​នេះ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​ត្រូវ​ប្រកួត​ជាមួយ​​ដាណឺម៉ាក ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាឡឺម៉ង់។ ក្រុម​ទាំង 2 ជួប​គ្នា​ក្នុង​ការ​ប្រកួត​​ជុំ​ទី 2 ​នៃ​វគ្គ​ចែក​ពូល​ Euro 2024។ នៅ​មុន​ថ្ងៃ​នៃ​ការប្រកួត នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុងហាក់​ដូច​ជាមាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង ប៉ុន្តែ​គ្មាន​ឧប្បត្តិហេតុ​ណា​មួយ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​សេចក្តីរាយការណ៍​ថា ប៉ូលីស​នៅ​ក្នុង​ទីក្រុង Frankfurt បាន​ចាប់​ខ្លួន​អ្នកគាំទ្រ​អង់គ្លេស 3 នាក់។ អ្នកគាំទ្រ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គប់​ដប, អ្នក​ទីពីរ​ពី​បទ​ជេរ​ប្រមាថ​មន្ត្រី​ប៉ូលីស និង​ជនល្មើស​ទី​បី ត្រូវ​បាន​ចាប់ខ្លួន ពី​បទ​គប់​អណ្តាត​ភ្លើង មក​លើ​មន្ត្រី​នគរបាល ហើយ​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ នូវ​សារធាតុញៀន​ដែល​មាន​ក្នុង​ខ្លួន​របស់​គេ។

អ្នក​គាំទ្រ​នៃ​ប្រទេស​ទាំង 2 ហាក់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ចំនួន មុន​ការ​ប្រកួត​មក​ដល់។ ការ​ប្រកួត​រវាង ដាណឺម៉ាក និង​អង់គ្លេស នឹង​ចាប់​ផ្តើម​នៅ​ម៉ោង 11 យប់​នេះ (ម៉ោង​នៅ​កម្ពុជា)។ អង់គ្លេស​បាន​ឈ្នះ​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​របស់​ពួក​គេ ខណៈ​ដែល ដាណឺម៉ាក បាន​ត្រឹម​ស្មើ 1-1 ជាមួយ ស្លូវ៉ាគី។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២