បាល់ទាត់អន្តរជាតិ
Mbappe បដិសេធពាក្យចចាមអារ៉ាមដែលថា គាត់ស្នើឲ្យក្លឹបលក់ Neymar

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Kylian Mbappe បានបដិសេធពាក្យចចាមអារ៉ាមដែលថា គាត់បានស្នើឲ្យក្លឹប Paris Saint-Germain លក់មិត្តរួមក្រុមរបស់គាត់ចេញជាច្រើននាក់ ដែលក្នុងនោះរួមមានទាំង Neymar និងគ្រូបង្វឹក Mauricio Pochettino ផងដែរ។
ដោយឡែក Mbappe ទើបនឹងចុះកុងត្រាថ្មីជាមួយក្លឹបនៅ Parc des Princes ហើយមានពាក្យចចាមអារ៉ាមថា ក្លឹបបានផ្តល់ឲ្យគាត់នូវសិទ្ធិសំខាន់មួយ ដែលជាថ្នូរបញ្ចុះបញ្ចូលគាត់ឲ្យបន្តកុងត្រាថ្មីនោះ។
Mbappe ត្រូវបានគេសើចចំអកជាច្រើន ហើយត្រូវបានគ្រប់គ្នាគិតថា គាត់គ្រាន់តែសម្តែងនៅលើទីលានដើម្បីលុយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនបានបន្តអះអាងថា Mbappe កំពុងមានឥទ្ធិពលគ្រប់គ្រងក្លឹបទាំងមូលនាពេលបច្ចុប្បន្ននេះ រហូតដល់មានអាទិភាពអាចឲ្យក្លឹបលក់កីឡាករណាម្នាក់ចេញបានផងដែរ។
ប្រភព: 90 Min