Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​អូទ្រីស សុំ​ទោស​ទៅ​កាន់ Mbappe ដែល​ធ្វើ​ឲ្យ​គេ​បែក​ច្រមុះ

Published

on

ខ្សែការពារ​សញ្ជាតិ​អូទ្រីស Kevin Danso បាន​សុំទោស​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ចំពោះ​ឧប្បត្តិ​ហេតុ​ដែល​កើត​ឡើង​ដោយ​ចៃដន្យ បណ្តាល​ឲ្យ Mbappe រង​របួស​ច្រមុះ ក្នុង​ការ​ប្រកួត​ជុំទី 1 នៃ​ពាន​រង្វាន់ Euro 2024។ យោងតាម​របាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​របួស​នោះ Kylian Mbappe អាច​នឹង​ខកខាន​ការ​ប្រកួត​ក្នុង​ពូល​ទាំងអស់​ដែល​នៅ​សល់។

យ៉ាង​ណា​មិញ បន្ទាប់​ពី​រឿង​រ៉ាវ​នោះ​បាន​កើត​ឡើង Kevin Danso បាន​សរសេរ​សារ​សុំ​ទោស​ថា៖ “ជូន​ចំពោះ​អ្នកគាំទ្រ​នៃ​ប្រទេស​បារាំង, ខ្ញុំ​ពិត​ជា​ខកចិត្ត​ដែល Kylian Mbappe រង​របួស​ក្នុង​ការ​ប្រកួត​របស់​យើង។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​អាច​ចូល​ទីលាន​វិញ​បាន​យ៉ាង​ឆាប់​រហ័ស”។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​រវាង​បារាំង និង​អូទ្រីស ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី 17 ខែ​មិថុនា កន្លង​ទៅ បាន​បញ្ចប់​ដោយ​បារាំង​បាន​យក​ឈ្នះ 1-0 ខណៈ​ដែល ហូឡង់ បាន​យក​ឈ្នះ ប៉ូឡូញ 2-1 ដែល​ជា​ក្រុម​ស្ថិត​ក្នុង​ពូល D ជាមួយ​គ្នា។ នៅ​ប្រកួត​បន្ទាប់ បារាំង នឹង​ត្រូវ​ប៉ះ​ជាមួយ ហូឡង់ ដែល​ជា​ការ​ប្រកួត​ដ៏​តានតឹង​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២