Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ 2 ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ Barcelona

Published

on

ខ្សែប្រយុទ្ធ​វ័យ​ក្មេង Marc Guiu របស់​ក្លឹប Barcelona អាច​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ថ្មី​មួយ ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។ យោងតាម​របាយការណ៍​ពី​លោក ​​Fabrizio Romano បាន​ឲ្យដឹង​ថា មាន​ក្លឹប​ចំនួន 2 គឺ​តោខៀវ Chelsea និង Bayern Munich ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លលើ Marc Guiu។

យ៉ាង​ណា​មិញ Chelsea និង Bayern Munich ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​ដែល​អាច​អភិវឌ្ឍន៍​ខ្លួន ក្លាយ​ជា​កីឡាករ​សំខាន់​នា​ពេល​អនាគត។ តាម​ការ​សង្កេត​មើល​របស់​ពួក​គេ កីឡាករ​អេស្ប៉ាញ​វ័យ 18 ឆ្នាំ Marc Guiu ពិត​ជា​សាក​សម​ឥតខ្ចោះ​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ចង់​បាន​របស់​ខ្លួន។

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​លក់​ចេញ Marc Guiu របស់ Barcelona ត្រូវ​បាន​កំណត់​ក្នុង​ចំនួន 6 លានអឺរ៉ូ​ប៉ុណ្ណោះ ហើយ​ក្លឹប​ទាំង 2 (Chelsea និង Bayern Munich) បាន​ត្រៀម​រួច​ជា​ស្រេច ក្នុង​ការ​ចំណាយ​លើ​ចំនួន​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​មិន​ទាន់​អាច​បញ្ចុះបញ្ចូល​ខ្សែប្រយុទ្ធ​រូបនេះ​បាន​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​គាត់​ក៏​មាន​ចិត្ត​ចង់​បន្ត​នៅ Barcelona ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២