បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបកាំភ្លើងធំ Arsenal ប្រកាសចែកផ្លូវគ្នាជាមួយ Alex Lacazette
កាលពីមុននេះបន្តិច ក្លឹបកាំភ្លើងធំ បានប្រកាសជាផ្លូវការណ៍ថា ខ្សែប្រយុទ្ធ Alex Lacazette នឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅពេលកុងត្រារបស់គាត់បានបញ្ចប់ នៅថ្ងៃទី 30 ខែមិថុនានេះ។
ក្លឹបកាំភ្លើងធំបញ្ជាក់ថា ចាប់តាំងពីការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងពីក្លឹប Lyon កាលពីខែកក្កដា ឆ្នាំ 2017 មក Lacazette បានបង្ហាញខ្លួន 206 ដងគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន 71 គ្រាប់។
កីឡាករវ័យ 31 ឆ្នាំរូបនេះ គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ក្នុងរយៈពេលពីររដូវកាល ក្នុងអំឡុងឆ្នាំ 2017/18 និងឆ្នាំ 2020/21។ គ្រាប់បាល់ស៊ុតបញ្ចូលទីគ្រាប់ទី 50 គ្រាប់របស់ Lacazette គឺនៅពេលប្រកួតជាមួយ Sheffield United កាលពីខែមេសា ឆ្នាំ 2021 ដែលជាការប្រកួតក្របខណ្ឌ Premier League។
Alex Lacazette ធ្លាប់បានឈ្នះពានរង្វាន់ FA Cup ជាមួយក្លឹបកាំភ្លើងធំនៅឆ្នាំ 2020, ឈ្នះពានរង្វាន់ FA Community Shield ក្នុងឆ្នាំ 2017 និងត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Arsenal នៅឆ្នាំ 2018/19។
ប្រភព: Arsenal.com
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ