Connect with us

បាល់ទាត់អន្តរជាតិ

Chelsea កំពុង​ត្រៀម​ចរចាផ្ទេរ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្រុម​ជម្រើស​ជាតិ​កាណាដា

Published

on

ក្លឹប​តោខៀវ Chelsea មាន​គោលដៅ​លើ​ការ​ផ្ទេរ​កីឡាករ​របស់​ក្លឹប Lille និង​ជា​ខ្សែប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​កាណាដា Jonathan David។ ក្លឹប​ដែល​មាន​លុយ​ធំ​នៅ Premier League មួយ​នេះ បាន​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់ Jonathan David រួច​ហើយ ជុំវិញ​លទ្ធភាព​នៃ​ការ​ផ្ទេរ​ដែល​អាច​កើត​ឡើង​នា​រដូវក្តៅ​ឆាប់ៗ​ខាង​មុខ។

តោខៀវ Chelsea បាន​ចាត់​ទុកកីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ជា​កីឡាករ​ដែល​ពួក​គេ​ចង់​ចុះ​ហត្ថលេខា​មុន​គេ​ក្នុង​អំឡុង​ពេល​នៃ​រដូវក្ដៅ​នេះ (បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់ The Athletic)។ ទោះ​ជា​យ៉ាង​ណា Chelsea មិន​ទាន់​ទាក់ទង​ជាមួយ​ក្លឹប Lille ជា​ផ្លូវការណ៍​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ពួក​គេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លឹប​នៅ Ligue 1 មួយ​នេះ ដែល​មិន​ពិបាក​ក្នុង​ការ​ចរចា​និយាយ​គ្នា​នោះ​ទេ។

សម្រាប់​តម្លៃ​ផ្ទេរ​របស់ Jonathan David ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មិន​មាន​តម្លៃ​ថ្លៃ​ពេក​នោះ​ឡើយ បើ​ផ្អែក​តាម​កុងត្រា​របស់​គាត់​ដែល​នៅ​សល់​ត្រឹម​តែ 1 ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ គួរ​រំលឹក​ផង​ដែរ​ថា Jonathan David បាន​ចូលរួម​ជាមួយ​ក្លឹប Lille ដោយ​ផ្ទេរ​ពី​ក្លឹប Belgian Gent ក្នុង​ឆ្នាំ 2020 ជាមួយ​នឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់ ដែល​បំបែក​កំណត់ត្រា​ចំណាយ​របស់​ក្លឹប​រហូត​ដល់ 30 លានអឺរ៉ូ។

ប្រភព: Thescore

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២