បាល់ទាត់អន្តរជាតិ
Phil Foden នឹងខកខានមិនបានចូលលេងពីរប្រកួតឲ្យក្រុមជម្រើសជាតិ ព្រោះឆ្លង Covid-19

ខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស Phil Foden នឹងខកខានការប្រកួតក្របខណ្ឌ UEFA Nations League ដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវប៉ះជាមួយហុងគ្រី និងអាឡឺម៉ង់ ដោយសារធ្វើតេស្ដរកឃើញជម្ងឺឆ្លង Covid-19។
តារាឆ្នើមរបស់ក្រុម Manchester City រូបនេះ បានហ្វឹកហាត់ជាធម្មតាជាមួយនឹងក្រុមរបស់លោក Gareth Southgate កាលពីដើមសប្តាហ៍ ប៉ុន្តែគាត់ត្រូវបានគេរកឃើញថា បានឆ្លងកូវីដ នៅព្រឹកថ្ងៃសុក្រ នៅឯ St. George’s Park។
ចាប់តាំងពីពេលនោះមក Foden ស្ថិតក្នុងស្ថានភាពជាអ្នកជម្ងឺ Covid-19 ហើយនឹងខកខានការធ្វើដំណើរទៅជាមួយក្រុមជម្រើសជាតិអង់គ្លេសទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ក្នុងទីក្រុង Budapest និង Munich។
ដោយឡែកកីឡាករ Marc Guehi របស់ Crystal Palace និង Fikayo Tomori របស់ AC Milan ក៏នឹងអវត្តមានក្នុងការប្រកួតទល់នឹងប្រទេសហុងគ្រីផងដែរ ដោយកីឡាករទាំងពីរនេះ ស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបួស។ យ៉ាងណា Marc Guehi និង Fikayo Tomori ប្រហែលជានឹងអាចចូលលេងវិញបាន ក្នុងការប្រកួត Nations League ជាមួយក្រុមផ្សេងៗទៀតនៅពេលក្រោយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ