បាល់ទាត់អន្តរជាតិ
Real Madrid ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើជំនាញជើងឆ្វេងមួយរូបរបស់អាហ្សង់ទីន
ក្លឹប Real Madrid កំពុងបន្តរុករកកីឡាករវ័យក្មេងដែលមានទេពកោសល្យពីតំបន់អាមេរិកឡាទីន ដោយឥឡូវពួកគេបានសម្លឹងមើលទៅកាន់ខ្សែបម្រើឆ្នើមមួយរូប កំពុងលេចធ្លោរខ្លាំង។ យោងតាមរបាយការណ៍ពីលោក Jose Felix Diaz ដែលជាអ្នកកាសែតរបស់ Marca បានឲ្យដឹងថា Real Madrid ជិតឈានដល់ការចុះហត្ថលេខាលើកីឡាករ Franco Mastantuono របស់ក្លឹប River Plate ហើយ។
ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid គ្រោងនឹងចំណាយប្រាក់ 25 លានអឺរ៉ូ សម្រាប់ការផ្ទេរខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ 16 ឆ្នាំរូបនេះ។ គេបានដឹងថា ក្លឹប Real Madrid បានចរចាលើលក្ខខណ្ឌផ្សេងៗជាមួយនឹង Franco Mastantuono រួចហើយ ដោយរងចាំតែការព្រមព្រៀងសម្រេចនៅដំណាក់កាលចុងក្រោយប៉ុណ្ណោះ។
សម្រាប់ Real Madrid ដែលអាចចុះហត្ថលេខាបានសម្រេចជាមួយ Mastantuono គឺគេបានយកឈ្នះការប្រជែងពី Barcelona និង Manchester City ដែលចាប់អារម្មណ៍ចង់បានខ្សែបម្រើឆ្នើមរូបនេះដូចគ្នា។ នៅអាយុត្រឹមតែ 16 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Mastantuono បានបង្ហាញខ្លួន 18 ប្រកួតមកហើយសម្រាប់ River Plate ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត