បាល់ទាត់អន្តរជាតិ
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
ក្រុមចាស់របស់លោក Joachim Low ដែលធ្លាប់បានឈ្នះពាន World Cup ក្នុងឆ្នាំ 2014 កំពុងចូលនិវត្តន៍ជាបណ្តើរៗហើយ។ ថ្មីៗនេះកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់នៅពេលនោះ បានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ និងចូលនិវត្តន៍ជាផ្លូវការណ៍។
ខ្សែការពារ Shkodran Mustafi បានលេង 3 ប្រកួត ក្នុងដំណើរជោគជ័យនៃការលើកពាន World Cup 2014 របស់អាឡឺម៉ង់នៅពេលនោះ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ហើយ នៅក្នុងវ័យ 32 ឆ្នាំ។ ខ្សែការពាររូបនេះបានចំណាយពេលចុងក្រោយដោយលេងបានត្រឹមតែ 3 ប្រកួតប៉ុណ្ណោះជាមួយក្លឹប Levante ដែលស្ថិតនៅ LaLiga 2 រឺ Division របស់អេស្ប៉ាញ។
យ៉ាងណាមិញ Shkodran Mustafi ទទួលបានភាពលេចធ្លោរ និងមានការទទួលស្គាល់ច្រើននៅពេលដែលគាត់ លេងឲ្យក្លឹបកាំភ្លើងធំ Arsenal ចន្លោះឆ្នាំ 2016 ដល់ឆ្នាំ 2021។ គាត់ធ្លាប់បានឈ្នះពានរង្វាន់ ពេលនៅជាមួយ Arsenal ដូចជា FA Cup 2 ដង និងពាន Super Cup ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar