បាល់ទាត់អន្តរជាតិ
Dortmund ចង់ដោះដូរ Niclas Fullkrug ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបដែលស៊ុតបញ្ចូលទីបានជាង 30 គ្រាប់កាលពីរដូវកាលមុន
ក្លឹប Borussia Dortmund និងក្លឹប Stuttgart សុទ្ធតែជាក្លឹបដែលទទួលបានកៅអីលេង UEFA Champions League នៅរដូវកាលថ្មីនេះ ហើយច្បាស់ណាស់ថា ពួកគេនឹងព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មីដើម្បីបង្កើនទម្រង់លេងរបស់ក្រុមឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ជាក់ស្ដែងនៅពេលនេះគេបានដឹងថា Dortmund និង Stuttgart កំពុងពិចារណាលើការដោះដូរកំពូលខ្សែប្រយុទ្ធឆ្នើម 2 រូប។ យោងតាមរបាយការណ៍ពីលោក Florian Plettenberg បានឲ្យដឹងក្លឹប Stuttgart កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Niclas Fullkrug របស់ Dortmund។ ទោះជាយ៉ាងណា ក្លឹប Stuttgart មិនទាន់បានដាក់សំណើរជាផ្លូវការណ៍ទៅកាន់ Dortmund នៅឡើយទេ ប៉ុន្តែពួកគេបានសាកសួរអំពីលក្ខខណ្ឌនៃការផ្ទេរដែល Dortmund ចង់បានរួចហើយ។
ស្របពេលជាមួយគ្នានេះដែរ Borussia Dortmund បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Serhou Guirassy ដែលជាកីឡាករស៊ុតបញ្ចូលទីបាន 31 គ្រាប់ឲ្យ Stuttgart កាលពីរដូវកាលមុន។ Borussia Dortmund អាចនឹងបើកចំហក្នុងការដោះដូររវាងខ្សែប្រយុទ្ធទាំង 2 នេះ ខណៈដែលគ្រូបង្វឹកថ្មីរបស់ពួកគេក៏មិនចង់ប្រើប្រាស់ Niclas Fullkrug នៅរដូវកាលក្រោយផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar