Connect with us

បាល់ទាត់អន្តរជាតិ

Napoli ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ខ្ចី​ជើង​ខ្សែ​ការពារ​មួយ​រូប​របស់​ក្លឹប Real Madrid

Published

on

ក្លឹប Napoli បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការ​ខ្ចី​ជើង​ខ្សែការពារ Rafa Marin របស់ Real Madrid ហើយ (បើ​យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano)។ គេ​បាន​ដឹង​ផង​ដែរ​ថា ភាគី​នៃ​ក្លឹប​ទាំង 2 នឹង​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ។

ការ​ខ្ចី​ជើង Rafa Marin ក៏​មាន​រាប់​បញ្ចូល​លក្ខខណ្ឌ​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​នៅ​ឆ្នាំ​បន្ទាប់​ផងដែរ ពោល​គឺ Napoli នឹង​អាច​ទិញ​យក​ខ្សែ​ការពារ​រូប​នេះ​បាន បើ​ពួក​គេ​ចង់។ កីឡាករ​វ័យ 22 ឆ្នាំ រូប​នេះ​គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Real Madrid តែ​គាត់​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​នៅ​ឡើយ​ទេ។

ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ Rafa Marin បាន​​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​មុន ដោយ​ការ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប Alaves ហើយ​នៅទីនោះ គាត់​បាន​បង្ហាញ​ខ្លួន​សរុប 35 ប្រកួត។ កាល​ពី​មួយ​រយៈមុន​មាន​សេចក្តីរាយការណ៍​ថា Rafa Marin នឹង​ត្រូវ​បាន Real Madrid នាំ​យក​មក​វិញ ដើម្បី​ជំនួស​កន្លែង​របស់ Nacho Fernandez ប៉ុន្តែ​គម្រោង​នេះ​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២