បាល់ទាត់អន្តរជាតិ
ប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Ralf Rangnick ក្រុមជម្រើសជាតិអូទ្រីសឈ្នះក្រូអាត 3-0

ក្រោយពីអស់ការងារជាមួយក្លឹបបិសាចក្រហម Manchester United លោក Ralf Rangnick ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអូទ្រីស និងបានដឹកនាំប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ UEFA Nations League ផងដែរ។
ជាលទ្ធផល កាលពីយប់មិញនេះ ក្រុមជម្រើសជាតិអូទ្រីសរបស់លោក Ralf Rangnick បានយកឈ្នះក្រុមខ្លាំងក្រូអាត ក្នុងលទ្ធផលដ៏ភ្ញាក់ផ្អើលដែលមិនអាចតដៃបានគឺ 3 ទល់នឹង 0។
បីគ្រាប់របស់ក្រុមជម្រើសជាតិអូទ្រីស គឺជាការស៊ុតបញ្ចូលទីដោយ Marko Arnautovic នៅនាទីទី 41, Michael Gregoritsch នៅនាទីទី 54 និង Marcel Sabitzer នៅនាទីទី 57។
ខណៈដែលលោក Ralf Rangnick ធ្លាប់ជាគ្រូបង្វឹកដែលដឹកនាំក្លឹបបិសាចក្រហមមិនបានល្អសោះនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបែរជាចាប់អារម្មណ៍នឹងការងារថ្មីរបស់លោក ដែលអាចដឹកនាំក្រុមជម្រើសជាតិបានល្អទៅវិញ។ ហើយក៏មានសំណួរសួរថា តើក្លឹបបិសាចក្រហមមានបញ្ហាដោយសារកីឡាករលេងមិនត្រូវគ្នា រឺដោយសារគ្រូបង្វឹក?
ដោយ: X-Sport
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ