Connect with us

បាល់ទាត់អន្តរជាតិ

ប្អូន​ប្រុស​របស់ Kylian Mbappe សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប Lille

Published

on

ប្អូន​ប្រុស​របស់ Kylian Mbappe គឺ​កីឡាករ Ethan Mbappe គ្រោង​នឹង​ប្រឡូក​ក្នុង​អាជីព​បាល់ទាត់​ពេញ​លេញ​នា​រដូវកាល​ថ្មី​ឆាប់ៗ​ខាង​មុខ។ ដោយ​ឡែក​ថ្ងៃនេះ​ក្លឹប Lille បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​វ័យ 17 ឆ្នាំ​រូប​នេះ ដែល​កុងត្រា​នៃ​ការ​ចុះ​ហត្ថលេខា​នោះ​មាន​សុពលភាព​ដល់​រដូវក្ដៅ​ឆ្នាំ 2027។

យ៉ាង​ណា​មិញ សម្រាប់ Ethan Mbappe ក៏​មិន​ខុស​ពី​បង​ប្រុស​របស់​គាត់​ដែរ ពោល​គឺ​គាត់​បាន​ចាកចេញ​ពី PSG ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ Ethan Mbappe លេង​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ ប៉ុន្តែ​ពេល​ចូលរួម​ជាមួយ​ក្លឹប Lille គាត់អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​លេង​ជាមួយ​ឈុតធំ​របស់​ក្លឹប ខណៈ​ដែល​ពេល​នេះ​គាត់​បាន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​ហ្វឹកហាត់​ជាមួយ​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​មុន​បើក​រដូវកាល​ផង​ដែរ។

កាល​ពី​មុន PSG មាន​បំណង​ចង់​រក្សា​ទុក​កីឡាករ​ដ៏​មាន​ទេពកោសល្យ​រូប​នេះ នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចរចា​ជាមួយ Ethan Mbappe ត្រូវ​បាន​បញ្ឈប់ បន្ទាប់​ពី​បង​ប្រុស​របស់​គេ Kylian Mbappe បាន​ចាកចេញ​ទៅ Real Madrid។ កាល​ពី​រដូវកាល​មុន Ethan Mbappe បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 3 ប្រកួត ក្នុង​ក្របខណ្ឌ Ligue 1 ប៉ុន្តែ​គាត់​បាន​ចំណាយ​ពេល​ភាគច្រើន​លេង​នៅ​ក្នុង​ឈុត U-19 របស់ PSG។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២