បាល់ទាត់អន្តរជាតិ
ហុងគ្រី បំបែកកំណត់ត្រារយៈពេល 60 ឆ្នាំរបស់ខ្លួន ក្រោយយកឈ្នះអង់គ្លេស 1-0

ការប្រកួតដ៏ភ្ញាក់ផ្អើលនៅរំលងអាធ្រាតយប់មិញនេះ នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង Budapest ខណៈដែលប្រទេសហុងគ្រីបានដណ្តើមជ័យជម្នះទៅលើក្រុមតោកំណាចអង់គ្លេសក្នុងលទ្ធផល 1 ទល់នឹង 0 តាមរយៈការទាត់បាល់ពិន័យរបស់ Dominik Szoboszlai។
ជ័យជម្នះនេះ បានបញ្ចប់កំណត់ត្រា ដែលមិនធ្លាប់ឈ្នះក្រុមជម្រើសជាតិអង់គ្លេសរយៈពេល 60 ឆ្នាំសម្រាប់ហុងគ្រី ចាប់តាំងពីឆ្នាំ 1965 មកម្ល៉េះ។ ក្រុមម្ចាស់ផ្ទះបានបង្កើនទម្រង់លេងគ្រប់គ្រងបាល់ប្រហាក់ប្រហែលនឹងក្រុមជម្រើសជាតិអង់គ្លេសដែរ ហើយស្ថិតិស៊ុតរបស់ពួកគេ ក៏មានច្រើនដូចគ្នា។ ទម្រង់លេងដ៏លេចធ្លោរបស់ Attila Szalai បានបិទមិនឲ្យ Harry Kane អាចរកគ្រាប់បាល់បាន។
បរាជ័យនេះ ជាការបរាជ័យក្នុងការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គចែកពូលនៃក្របខណ្ឌ UEFA Nations League។ នៅក្នុងពូលជាមួយគ្នានេះដែរ បច្ចុប្បន្នហុងគ្រីកំពុងឈរចំណាត់ថ្នាក់លេខមួយ ដែលមានបីពិន្ទុនៅក្នុងដៃ ខណៈដែលការប្រកួតរវាង អាឡឺម៉ង់ និងអ៊ីតាលី បានបញ្ចប់ទៅក្នុងលទ្ធផល 1 ទល់នឹង 1។
ប្រភព: Marca