Connect with us

បាល់ទាត់អន្តរជាតិ

រូប​ភាព​មួយ​ចំនួន​ផ្សេង​ទៀត​របស់ Messi ជាមួយ​ទារក Lamine Yamal

Published

on

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លើ​បណ្ដាញ​សង្គម ទាំង​ក្នុង និង​ក្រៅ​ស្រុក កំពុង​មាន​ការ​ចាប់​អារម្មណ៍ ក៏​ដូច​ជា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ជាមួយ​នឹង​រូប​ថត​របស់ Messi ដែល​ថត​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Lamine Yamal ពេល​ដែល​គេ​នៅ​ជា​ទារក​នៅ​ឡើយ។

យ៉ាង​ណា​មិញ ដំបូង​ឡើយ រូបថត​ដែល​បាន​លេច​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម មាន​ត្រឹមតែ 1 សន្លឹក​ប៉ុណ្ណោះ ហើយ​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា នោះ​មិន​មែន​ជា Lamine Yamal ទេ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ឪពុក​របស់ Lamine Yamal បាន​ចេញ​មុខ​បញ្ជាក់​ថា វា​ជា​រូបថត​ពិត​ប្រាកដ​ដែល​កូន​ប្រុស​របស់​គាត់​ថត​ជាមួយ Messi។

មិន​តែ​ប៉ុណ្ណោះ នៅ​ថ្ងៃ​នេះ​ក៏​មាន​រូប​ថត​ផ្សេងៗ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បង្ហាញ​ចេញ​ដោយ Diario Sport។ កីឡាករ​អាហ្សង់ទីន Lionel Messi ថត​ជាមួយ Lamine Yamal ដែល​កាលបរិច្ឆេទ​ថត​រូប​នោះ​គឺ​នៅ​ឆ្នាំ 2008 – ដោយ​ពេល​នោះ Lamine Yamal មាន​អាយុ​ត្រឹមតែ 6 ខែ​ប៉ុណ្ណោះ។

ប្រភព: Tribuna

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២