បាល់ទាត់អន្តរជាតិ
ក្លឹបនៅអង់គ្លេស ចាប់អារម្មណ៍លើខ្សែការពារ Fran Garcia របស់ Real Madrid

ខ្សែការពារស្លាប Fran Garcia របស់ក្លឹប Real Madrid កំពុងស្ថិតក្នុងស្ថានភាពនៃការសម្រេចចិត្តដ៏លំបាកមួយ បន្ទាប់ពីគាត់មិនទទួលបានឱកាសលេងច្រើនឡើយក្រោមការដឹកនាំរបស់លោក Carlo Ancelotti កាលពីរដូវកាលមុន។ យ៉ាងណាគាត់ត្រូវបានក្លឹបនៅអង់គ្លេស និងក្លឹបនៅក្នុងប្រទេសអេស្ប៉ាញចាប់អារម្មណ៍ចង់បានផងដែរ។
យោងតាមកាសែត The Athletic បានឲ្យដឹងថា ក្លឹប Bournemouth ចាប់អារម្មណ៍លើខ្សែការពារឆ្វេងវ័យ 24 ឆ្នាំរូបនេះ ដោយសារពួកគេអាចនឹងបាត់បង់ខ្សែការពារមួយចំនួននាពេលឆាប់ៗខាងមុខ ដូច្នេះហើយ Fran Garcia ជាជម្រើសដ៏ល្អប្រសើរ និងសាកសមបំផុតមួយរបស់ពួកគេ។
ជាការពិតណាស់ Real Madrid ពួកគេមិនពឹងផ្អែកលើខ្សែការពារ Fran Garcia នោះទេ។ ពួកគេមាន Ferlan Mendy រួចហើយ ហើយបេក្ខភាពបម្រុង សម្រាប់តំណែងខ្សែការពារឆ្វេងនឹងអាចមានកីឡាករចំណូលថ្មី Alphonso Davies មកពី Bayern Munich រឺ Miguel Gutierrez មកពី Girona។
ប្រភព: Dailysports