Connect with us

បាល់ទាត់អន្តរជាតិ

អេស្ប៉ាញ បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​របួស​របស់ Pedri

Published

on

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ផ្តល់​ការ​អាប់ដេត​ឲ្យ​ដឹង​ជា​លើក​ដំបូង អំពី​ស្ថានភាព​នៃ​របួស​របស់ Pedri បន្ទាប់​ពី​ខ្សែបម្រើ​ឆ្នើម​រូប​នេះ ត្រូវ​​បង្ខំ​ឲ្យ​ប្ដូរ​ចេញ​តាំង​ពី 10 នាទី​ដំបូង​នៃ​ការ​ប្រកួត Euro 2024 វគ្គ 8 ក្រុម​ចុង​ក្រោយ ទល់​នឹង​ម្ចាស់​ផ្ទះ​អាឡឺម៉ង់ កាល​ពី​ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ Pedri បាន​រងរបួស​ដោយ​សារ​ការ​រារាំង​បាល់​ដ៏​ខ្លាំង​ពី Toni Kroos ដែល​ជា​កីឡាករ​របស់ Real Madrid។ ខ្សែបម្រើ​វ័យ 21 ឆ្នាំ Pedri បាន​ដើរ​ចេញ​ពី​ទីលាន​ដែល​មើល​ទៅ​គាត់​ហាក់ដូច​ជា​មាន​ការ​ខកចិត្ត​ជា​ខ្លាំង។ សម្រាប់​ការ​ពិនិត្យ​ជំហ៊ាន​ដំបូង បាន​បង្ហាញ​ថា Pedri បាន​រង​របួស​ផ្នែក​ខាង​ក្នុង​នៃ​ជង្គង់​ខាង​ឆ្វេង​របស់​គាត់។

យ៉ាង​ណា​ការ​ពិនិត្យ​បាន​បង្ហាញ​ថា របួស​របស់ Pedri នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​ទេ ហើយ​គាត់​អាច​ត្រូវ​សម្រាក​ពី 2 ទៅ 8 សប្តាហ៍។ ការ​សម្រាក​យូរ រឺ​ឆាប់ អាស្រ័យ​លើ​ថា​តើ​ជង្គង់​របស់​គាត់​មាន​ការ​កន្ត្រាក់​ធ្ងន់ធ្ងរ​ប៉ុណ្ណា។ អ្វី​ដែល​ហាក់​ដូច​ជា​ប្រាកដ​ច្បាស់​នោះ​គឺ Pedri នឹង​មិន​អាច​វិល​ត្រឡប់​ទៅ​លេង​ជា​ថ្មី​ម្ដង​ទៀត​នៅ Euro 2024 សម្រាប់​​ប្រទេស​​អេស្ប៉ាញ​ឡើយ ជា​ពិសេស​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​ទល់​នឹង​បារាំង។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២