ប្រដាល់អន្តរជាតិ
John Cena ប្រកាសចូលនិវត្តន៍ពីសង្វៀន WWE

លោក John Cena ដែលជាម្ចាស់ជើងឯក WWE 16 សម័យកាលបានប្រកាសចូលនិវត្តន៍ពីការប្រកួតក្នុងសង្វៀនហើយនៅមុននេះបន្តិច។ គាត់នឹងឈប់ឡើងលើសង្វៀនប្រកួត ចាប់ពីឆ្នាំក្រោយ (2025) តទៅ។ យ៉ាងណាមិញ ការប្រកាសនោះ John Cena បាននិយាយនៅក្នុងព្រឹត្តិការណ៍ “Money in the Bank” ក្នុងទីក្រុង Toronto។
វីរបុរស WWE វ័យ 47 ឆ្នាំបានវាយនៅលើសង្វៀនប្រកួត ដោយកសាងភាពលេចធ្លោរជាខ្លាំង ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ នៅពេលដែលលោក John Cena បាននិយាយទាំងទឹកមុខស្រពោនអំពីការចូលនិវត្តន៍របស់គាត់នោះ ហ្វូងមនុស្សនៅទីនោះបានស្រែកឡើងជាមួយនឹងការសោកស្ដាយដោយនិយាយថា៖ “ទេ! ទេ! ទេ!”។
គួររំលឹកផងដែរថា John Cena បានបង្ហាញខ្លួនជាលើកដំបូងនៅ WWE ក្នុងឆ្នាំ 2002 ដែលជាអាជីពកីឡាកាសបោកចំបាប់។ គាត់ត្រូវបានគេចាត់ទុកជាគូប្រជែងគ្នា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយនឹងកីឡាករល្បីៗជាច្រើនទៀតនៅក្នុងអំឡុងពេលនោះដូចជា The Rock, Triple H, CM Punk និង Randy Orton ជាដើម។
ប្រភព: Ndtv
