Connect with us

បាល់ទាត់អន្តរជាតិ

Lamine Yamal ថា៖ Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​កីឡាករ​ដែល​គាត់​ចូល​ចិត្ត​មើល​គឺ…

Published

on

តារា​ឆ្នើម Lamine Yamal ដែល​ជា​​ខ្សែប្រយុទ្ធ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​និយាយ​ពី​កីឡាករ​ដែលគាត់​ចូលចិត្ត។ ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ 16 ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ពី​អតីត​កីឡាករ​ 2 ​រូប​របស់​ក្លឹប​កាតាឡាន់ គឺ​កីឡាករ​អាហ្សង់ទីន Lionel Messi និ​ង​កីឡាករ​ប្រេស៊ីល Neymar Jr។

យោងតាម​សម្ដី​របស់ Lamine Yamal ដែល​បាន​ដក​ស្រង់​ដោយ El Chiringuito បាន​លើក​ឡើង​ថា៖ “ខ្ញុំ​តែងតែ​និយាយ​ថា Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​កីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត​មើល​គាត់​លេង​គឺ Neymar Jr”។

គួរ​រំលឹក​ផង​ដែរ​ថា Neymar គឺ​ជា​អតីត​កីឡាករ​របស់ Barcelona ដែល​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ពី​ឆ្នាំ 2013 ដល់ 2017។ កីឡាករ​ប្រេស៊ីល​រូប​នេះ​លេង​បាន​ប្រកួត​សរុប 186 ប្រកួត ស៊ុត​បញ្ចូលទី​បាន 105 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 76 ដង។ ដោយ​ឡែក​សម្រាប់ Messi គាត់​បាន​លេង​ឲ្យ​ក្លឹប Barcelona ពី​ឆ្នាំ 2003 ដល់​ឆ្នាំ 2021 ដោយ​លេង​បាន​ប្រកួត​សរុប 778 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 672 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 303 ដង។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២