Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​ចាំទី 5 រូប ដែល​ពូកែ​ចាប់​បាល់ប៉េណាល់ទី​បំផុត នា​ពេល​បច្ចុប្បន្ន!!!

Published

on

នៅ​ក្នុង​ពិភព​បាល់ទាត់ ដំណាក់​កាល​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​មួយ​នៃ​ការ​ប្រកួត គឺ​ការ​ស៊ុត​បាល់ប៉េណាល់ទី​កាត់​សេចក្ដី។ អ្នក​ស៊ុត​ប៉េណាល់ទី​ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ជាក់លាក់, កម្លាំង​ជើង, ទំនុក​ចិត្ត និង​សំណាង​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​អ្នក​ចាំទី​ដែល​សង្គ្រោះ​បាល់ ក៏​ដូច្នេះ​ដែរ គឺ​ត្រូវ​តែ​មាន​ភាព​ឆ្លាត​វៃ, ស្គាល់​តិច​និច​របស់​គូ​ប្រកួត និង​ពេល​ខ្លះ​ត្រូវ​ចេះ​មើល​ក្រសែ​ភ្នែក​អ្នក​ស៊ុត​ទៀត​ផង។

នៅ​ខាង​ក្រោម​នេះ យើង​នឹង​បង្ហាញ​មុខ​អ្នកចាំទី​ដែល​សង្គ្រោះ​បាល់​បាល់​ប៉េណាល់ទី​ល្អ​បំផុត​ទាំង 5 រូប នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ដោយ​ផ្អែក​តាម​ស្ថិតិ ដែល​ពួក​គេ​ធ្លាប់​ធ្វើ​បាន​កន្លង​មក។

5. Tim Krul (លេង​ឲ្យ​ក្លឹប Luton Town និង​ក្រុម​ជម្រើស​ជាតិ​ហូឡង់)

អ្នក​ចាំទី​វ័យ 36 ឆ្នាំ​រូបនេះ​ភាគ​ច្រើន​លេង​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​អង់គ្លេស​ដូច​ជា Norwich City និង Newcastle United ជា​ដើម មុន​ចូលរួម​ជាមួយ Luton Town។ គាត់​ក៏​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​ផងដែរ។ ក្នុង​ការ​ប្រកួត Tim Krul មាន​កំណត់ត្រា​ចាប់​បាល់ប៉េណាល់​ទី​បាន​ជោគជ័យ​សរុប 13%។

4. Manuel Neuer (លេង​នៅ Bayern Munich និង​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់)

Manuel Neuer ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកចាំទី​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងពិភព​បាល់ទាត់។ គាត់​បាន​បង្ហាញ​ខ្លួន​សរុប 123 ប្រកួត​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់។ ក្នុង​អំឡុង​ពេល​ប្រកួត​កន្លង​មក គាត់​មាន​កំណត់ត្រា​សង្គ្រោះ​បាល់ 11 ម៉ែត្រ​បាន 23%។

3. Gianluigi Donnarumma (លេង​នៅ PSG និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី)

នា​ពេល​បច្ចុប្បន្ន អ្នកចាំទី​ដៃទី 1 របស់​អ៊ីតាលី​គ្មាន​នរណា​ស៊ីដាច់ Gianluigi Donnarumma នោះ​ឡើយ។ អ្នកចាំទី​វ័យ 25 ឆ្នាំ​រូបនេះ​មាន​អាជីព​ប្រកប​ដោយ​ផ្លែផ្កា​រួច​ហើយ ដោយ​បាន​ឈ្នះពាន​លីគ​ជាមួយ AC Milan និង PSG។ គាត់​ក៏​បាន​បង្ហាញ​ខ្លួន 66 ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ជាមួយ​នឹង​កំណត់ត្រា​សង្គ្រោះ​បាល់​ពិន័យ​បាន 26%។

2. Wojciech Szczesny (លេង​នៅ​ក្លឹប Juventus និងក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ)

អ្នកចាំទី​ម្នាក់​ក្នុង​ចំណោម​អ្នកចាំទី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គឺ Wojciech Szczesny។ អ្នកចាំទី​វ័យ 34 ឆ្នាំ​រូបនេះ​មាន​អាជីព​បាល់​ទាត់​ជោគជ័យ ដោយ​លេង​ឲ្យ​ក្លឹប Arsenal និង Juventus ហើយ​ថែម​ទាំង​បានបង្ហាញ​ខ្លួន 84 ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់​គាត់។ Szczesny មាន​កំណត់ត្រា​សង្គ្រោះ​បាល់​ពិន័យ​បាន 30%។

1. Emiliano Martinez (លេង​នៅ​ក្លឹប Aston Villa និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន)

បន្ទាប់​ពី​ជួយ​អាហ្សង់ទីន ឲ្យ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត Copa America 2024 ទល់​នឹង​អេក្វាឌ័រ ពេល​នេះ Emiliano Martinez មាន​ស្ថិតិ​ក្លាយ​ជា​កីឡាករ​ដែល​ជោគជ័យ​បំផុត ក្នុង​ការ​ចាប់​បាល់​ប៉េណាល់ទី​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។ កីឡាករ​វ័យ 31 ឆ្នាំ​រូបនេះ​មាន​ធ្លាប់​លេង​នៅ Arsenal តែ​ជោគជ័យ​ខ្លាំង​នៅ Aston Villa និង​ធ្លាប់​ឈ្នះបាន​ស្ទើរ​គ្រប់​យ៉ាង​ជាមួយ​អាហ្សង់ទីន។ Martinez មាន​កំណត់ត្រា​សង្គ្រោះ​បាល់ពិន័យ​បាន​លើស​គេ​រហូត​ដល់ 40%។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២