Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne នឹង​ចាកចេញ​ពី Man City ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​មេឃខៀវ Manchester City និង​ក្រុមជម្រើស​ជាតិ​បែលហ្ស៊ិក Kevin De Bruyne អាច​នឹង​ផ្លាស់​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​រដូវក្ដៅ​នេះ។ យោងតាម​ប្រភព​ដែល​បាន​បែកធ្លាយ​តាម​រយៈ​អ្នក​កាសែត​លោក Rudy Galetti បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ 33 ឆ្នាំរូប​នេះ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​ជាមួយ​ក្លឹប Al-Ittihad រួច​ហើយ។

ទន្ទឹម​នឹង​នេះ​ដែរ គេ​ក៏​បាន​ដឹង​ថា Man City ក៏​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ក្នុង​ការ​អនុញ្ញាត​ឲ្យ De Bruyne ចាកចេញ។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ពិភាក្សា​លើ​តម្លៃ​ផ្ទេរ​របស់​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ។ កុងត្រា​របស់ De Bruyne ជាមួយ Man City មាន​សុពលភាព​ត្រឹមតែ​ដល់​រដូវក្តៅ​ឆ្នាំ 2025 ប៉ុណ្ណោះ។ ដូច្នេះ​ការ​ពិចារណា​លក់​គេ​ឲ្យ​បាន​មុន​ផុត​កុងត្រា គឺ​ជា​ជម្រើស​មួយ​ដ៏​ប្រសើរ​បំផុត។

យោងតាម​គេហទំព័រ Transfermarkt បាន​ប៉ាន់​ស្មាន​តម្លៃ​ទីផ្សារ​របស់ De Bruyne ប្រហែល 50 លានអឺរ៉ូ។ គួរ​ដឹង​ផង​ដែរ​ថា De Bruyne នៅ​តែ​មាន​ទម្រង់​លេង​ដ៏​លេច​ធ្លោរ ខណៈ​ដែល​កាល​ពី​រដូវកាល​មុន គាត់​បាន​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង Assists 18 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​មិន​សូវ​ពេញ​លេញ​ចំនួន 26 ប្រកួត។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២