បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Bayern Munich ប្រកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Michael Olise

ក្លឹបយក្សរបស់ Bundesliga គឺ Bayern Munich កាលពីម្សិលមិញបានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Michael Olise ពីក្លឹប Crystal Palace។ កីឡាករវ័យ 22 ឆ្នាំរូបនេះផ្លាស់ទៅទឹកដី Allianz Arena ក្នុងតម្លៃ 45 លានផោនបូកនឹង 5 លានផោនបន្ថែមជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀតនៅពេលក្រោយ។
Michael Olise បានចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយ Bayern Munich ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2029។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបញ្ចប់ការពិនិត្យសុខភាពជាមួយ Bayern Munich កាលពីរសៀលថ្ងៃអាទិត្យ ហើយគាត់បានក្លាយជាកីឡាករចំណូលថ្មីទី 2 របស់ក្លឹបផងដែរនៅរដូវក្តៅនេះ បន្ទាប់ពីខ្សែការពារ Hiroki Ito។
គួររំលឹកផងដែរថា មុនពេល Michael Olise ចូលរួមជាមួយ Bayern Munich គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបកំពូលៗជាច្រើននៅក្នុងប្រទេសអង់គ្លេស និងនៅលីគកំពូលផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប ដែលក្លឹបទាំងនោះមានដូចជា Chelsea, Newcastle United, Manchester United, Manchester City និង Arsenal។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!