Connect with us

បាល់ទាត់អន្តរជាតិ

អាហ្សង់ទីន កំពុង​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ឈ្នះពាន Copa America 2024 បន្ទាប់​ពី​ការ​បរាជ័យ​របស់​ប្រេស៊ីល

Published

on

តាម​គេហទំព័រ Opta Sports បាន​បង្ហាញ​ការ​ព្យាករណ៍ អំពី​បេក្ខភាព​ក្រុម​ដែល​នឹង​ឈ្នះ​ការ​ប្រកួត Copa America 2024 ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ​កំពុង​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត​ហើយ។ យ៉ាង​ណា​មិញ បើ​យោងតាម​ការ​ព្យាករណ៍​នោះ​បង្ហាញ​ថា ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជាង​គេ​គឺ​ប្រទេស​អាហ្សង់ទីន។

ស្ថិតិ​ពី Opta Sports បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន មាន​ឱកាស​ឈ្នះ​ពាន Copa America 2024 ដោយ​ស្ថិត​នៅ​ចំនួន 52%។ ក្រុម​បន្ទាប់​មក​ទៀត ដែល​តាម​​ពី​ក្រោយ​ស្ថិតិ​របស់​អាហ្សង់ទីន គឺ​អ៊ុយរូហ្គាយ ដោយ​ពួក​គេ​មាន​​ឱកាស​ឈ្នះ 27%។ ដោយ​ឡែក​សម្រាប់​កូឡុំប៊ី ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ស្ថិតិ​ឈ្នះ 17% និង​កាណាដា មាន 4% ប៉ុណ្ណោះ។

ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី 10 ខែ​កក្កដា ដោយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​ប៉ះ​ជាមួយ​កាណាដា។ នៅ​ថ្ងៃ​បន្ទាប់ 2 ក្រុម​ផ្សេង​ទៀត ដែល​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​នេះ​ដូច​គ្នា គឺ​អ៊ុយរូហ្គាយ ប៉ះ​ជា​មួយ​នឹង កូឡុំប៊ី ហើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត​នឹង​ធ្វើ​ឡើង​ទៅ​ថ្ងៃ​ទី 15 ពាក់​កណ្ដាល​ខែ​នេះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២