បាល់ទាត់អន្តរជាតិ
Joshua Zirkzee នឹងក្លាយជាកីឡាកររបស់បិសាចក្រហម នារដូវកាលក្រោយ
ក្លឹបបិសាចក្រហម Manchester United បានប្រាប់ដំណឹងជាលើកដំបូងទៅកាន់ក្លឹប Bologna អំពីការដែលពួកគេបានត្រៀមខ្លួន ក្នុងការចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joshua Zirkzee។ យ៉ាងណាមិញ បិសាចក្រហម បានត្រៀមកញ្ចប់ថវិការ 40 លានអឺរ៉ូ (33.7 លានផោន) ដើម្បីដេញថ្លៃ នេះបើយោងតាមរបាយការណ៍ដែលបានបែកធ្លាយនៅក្នុងប្រទេសអ៊ីតាលី។

បន្ទាប់ពីសម្រេចចិត្តឲ្យ Erik ten Hag បន្តកាន់តំណែងជាគ្រូបង្វឹក ពេលនេះអ្វីដែលបិសាចក្រហមត្រូវធ្វើបន្ទាប់គឺការស្វែងរកបេក្ខភាពកីឡាករចំណូលថ្មី។ កីឡាករដែលក្លឹបបិសាចក្រហមកំណត់គោលដៅចង់បានជាយូរមកហើយនោះគឺ Joshua Zirkzee ដែលជាខ្សែប្រយុទ្ធអាចរកបានគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីបាន 11 គ្រាប់នៅក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន។

ទោះជាយ៉ាងណាក៏ដោយ កីឡាករឆ្នើមសញ្ជាតិហូឡង់រូបនេះ ក៏ត្រូវបានក្លឹបនៅអ៊ីតាលី AC Milan ចាប់អារម្មណ៍ចង់បានផងដែរ។ ដោយសារតែមានការចាប់អារម្មណ៍ពីក្លឹបផ្សេងៗទៀត Man United ត្រូវតែដាក់សំណើរយ៉ាងហោចណាស់ 40 លានអឺរ៉ូ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេនឹងអាចទិញផ្ដាច់កុងត្រារបស់ Joshua Zirkzee ពីក្លឹប Bologna នៅរដូវក្ដៅនេះបាន។

ប្រភព: Metro
